Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល៖ ស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តាអំណោយផលសម្រាប់ការវិនិយោគ

បានផុស

នៅ

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា ស្ថិរភាពនយោបាយ ជាកត្តាអំណោយផលសម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា។ លោក ព្រាប កុល លើកឡើងនេះនៅថ្ងៃទី៦ ខែមិថុនានេះ ក្នុងជំនួបជាមួយសហគ្រាសចិនដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូសហគ្រាសចិននេះ ដឹកនាំដោយលោក ដាយ យូមីង (DAI YOUMING) ប្រធានក្រុមហ៊ុន ផោវ័រ ឆាយណា អ៊ីនធ័រណេតសិនណល គ្រុប (Power China International Group) ដែលមានស្នាក់ការកណ្តាលនៅទីក្រុង ប៉េកាំង សាធាររដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ គណៈប្រតិភូចិន បានណែនាំអំពីសហគ្រាសរបស់ខ្លួន និងធ្វើបទបង្ហាញអំពីគោលបំណងនៃការសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

តាងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ព្រាប កុល ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះគណ:ប្រតិភូសហគ្រាសចិន ដែលបានមកសិក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។

លោក ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាច្បាប់ នីតិវិធី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ នៅពេលវិនិយោគនៅកម្ពុជា។  

លោក ព្រាប កុល បានបន្តថា រាជរដ្ឋាភិបាល ក៏នឹងផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេស កត្តាអំណោយផល និងបរិយាកាសដ៏ល្អសម្រាប់ការធ្វើពាណិជ្ជកម្ម ដោយសារ កម្ពុជាធានាបានស្ថេរភាពនយោបាយ មានហេដ្ឋារចនាសម្ព័ន្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែងជាដើម។  

ជាការឆ្លើយតប គណៈប្រតិភូសហគ្រាសចិន បានថ្លែងអំណរគុណដល់លោក ព្រាប កុល ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថា លោក ព្រាប កុល បន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុន ក្នុងការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៣៧ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៥៩ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម