ព័ត៌មានជាតិ
សម្ដេចតេជោ ណែនាំអនុវត្តគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គពីដីឥដ្ឋទៅថ្មគរ កុំយកប្រាក់ពីពលរដ្ឋដែលឆ្លងកាត់ស្ពាននេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា សម្ដេច បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមកថា ការអនុវត្តគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋស្រុកកៀនស្វាយ ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម ត្រូវធ្វើយ៉ាងណាកុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ស្ពាននេះ។

ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងដើមដែលបានសិក្សាកន្លងមក គឺស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវវិនិយោគដោយមិត្តចិន ហើយបើតាមគម្រោងសរុបទាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានេះ នឹងត្រូវចំណាយថវិកាអស់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។
បើសិនជាអនុវត្តនូវគម្រោងដើមទាំងនោះ នឹងត្រូវតម្រូវឲ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បង់ប្រាក់។ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា អនុវត្តគម្រោងបែបណា កុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ស្ពាននេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ ខ្ញុំបានប្រាប់ថុល (លោក ស៊ុន ចាន់ថុល) បញ្ជៀសយ៉ាងម៉េច កុំឲ្យមានការយកប្រាក់ពីប្រជាពលរដ្ឋទៅលើការឆ្លងស្ពាន រឿងនេះយើងធ្លាប់មានពិសោធន៍រួចហើយ ស្ពានមួយចំនួនយើងបានទិញយកមកវិញ ដូចជា ស្ពានព្រែកព្នៅរបស់ លី យ៉ុងផាត់ ស្ពានឆ្លងកាត់ដៃសមុទ្រនៅឯកោះកុងរបស់លី យ៉ុងផាត់»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ថ្ងៃខ្លះ អាចមានប្រជាពលរដ្ឋម្នាក់ ត្រូវឆ្លងកាត់ស្ពាន ៥ដង។ ដូច្នេះប្រសិនបើមានការតម្រូវឲ្យបង់ប្រាក់នោះ ត្រូវបង់ប្រាក់រហូតដល់ទៅ ៥ដងឯណោះ។
សូមជម្រាបថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាល ក៏បានសម្រេចឲ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី ៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?