ព័ត៌មានជាតិ
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បន្ថែមមួយទៀត នៅរសៀលថ្ងៃនេះ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចតេជោ ប្រកាសបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា« ផ្លូវល្បឿនលឿននៅទីនេះ ឱ្យតែមានមួយគឺមានពីរហើយ តែពីរចូលដល់បី តែបី គឺមានបួនហើយ, ដូចជាស្ពានអាកាសនៅរាជធានីភ្នំពេញ យើងមានស្ពានអាកាសក្បាលថ្នល់មួយ បន្តទៅយើងមានពីរ មានបី មានបួន មានប្រាំ ឥឡូវយើងមានប្រាំមួយ ស្ពានអាកាសភ្នំពេញឥឡូវយើងមានប្រាំមួយកន្លែង»។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា “គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលកំពុងធ្វើការសិក្សានេះ បានបញ្ចប់នៅបំណាច់ខែឧសភា”។ បើតាមគំរូប្លង់នៃការសិក្សា គម្រោងផ្លូវល្បឿនលឿនទី៣ នេះនឹងត្រូវចាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ រហូតទៅខេត្ដសៀមរាប។ ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏បានស្នើដល់រដ្ឋបាលរាជធានី-ខេត្ដដែលគម្រោងផ្លូវល្បឿនលឿននេះឆ្លងកាត់ទាំងអស់សហការជាមួយក្រុមហ៊ុន CRBC សម្រាប់ការសិក្សាផងដែរ។
សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវទី១ និងផ្លូវទី២ ហើយចំពោះថវិកាកក៏នឹងអាចចំណាយច្រើនជាងផងដែរ។ សូមជម្រាបផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ ហើយនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់លើទុនវិនិយោគជាង ២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគជិត ១.៣៥ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា កំណើនភ្ញៀវទេសចរផ្ទៃក្នុងទៅកម្សាន្តនៅខេត្តសៀមរាប នឹងមានការកើនឡើង ក្រោយគម្រោងនេះដាក់ឲ្យដំណើរការជាផ្លូវការ។ លើសពីនេះ គម្រោងនេះ ក៏នឹងជួយតភ្ជាប់តំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងវប្បធម៌ឲ្យកាន់តែគៀកគ្នាផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ