ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគឺជាខ្សែសេដ្ឋកិច្ចដ៍មានសក្ដានុពលរបស់កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងភាពប្រទាក់ក្រឡាគ្នាជាមួយបណ្ដាញខ្សែផ្លូវផ្សេងៗ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅថ្ងៃទី ៧ ខែមិថុនានេះថា ផ្លូវល្បឿនលឿននេះ នឹងជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ នៅរាជធានីភ្នំពេញ និងក្រុងថ្មី អរិយក្សត្រ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគីរវាងកម្ពុជា-វៀតណាម។
ក្រៅពីនេះ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលកំពុងមមាញឹក និងហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។

ម្យ៉ាងទៀតផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមនូវផ្លូវអាស៊ាន High Way ដែលនឹងជួយសម្រួលបន្ថែមការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងសក្ដានុពលទីផ្សារ ការប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ចសង្គម។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគឺជាផ្លូវល្បឿនលឿនទី២ ចាប់ផ្ដើមបើការដ្ឋានសាងសង់នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែង ១៣៥,១ គីឡូម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ មាន ៤ គន្លង ចាប់ផ្ដើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងចំណាយពេលវេលាសាងសង់ ៤៨ ខែ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុប ១,៣៥ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការផ្ទេរ (BOT) ដែលមានរយៈពេល ៥០ ឆ្នាំ ក្នុងនោះ ២០ ភាគរយជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ៨០ ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់