ព័ត៌មានជាតិ
ជលផលស្ទឹងត្រែងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់ជាច្រើននៅក្នុងរដូវបិទនេសាទ
នៅក្នុងរដូវបិទនេសាទរហូតមកដល់ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងកំពុងបន្តក្នុងការចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់។ បើគិតត្រឹមរយៈពេល១ខែឧសភាកន្លងមកនេះ មន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់បានជាច្រើន។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយឱ្យដឹងថា ក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី ១ឧសភា មកដល់ថ្ងៃទី៣១រយៈពេលមួយខែកន្លងមកនេះ មន្រ្តីជំនាញរឹបអូសបាន មងបណ្ដែតវែងៗ និងមងដែលលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតបានប្រវែង ១១.៦៥០ម៉ែត្រ សន្ទូចរនងបានចំនួន ២០៦៤ផ្លែ, ដកហូតរបាំងស្បៃមុងបានប្រវែង ២៥០ម៉ែត្រ ពេលនេះជំនាញកំពុងបន្តក្នុងការចុះបង្ក្រាប។

លោកស្រី សម វិចិត្រ បានឲ្យដឹងទៀតថា មន្រ្តីជំនាញក៏បានចុះធ្វើការអប់រំណែនាំដល់ប្រជានេសាទនៅតាមដងទន្លេ បានចំនួនជិត១០០នាក់ ដែលទាក់ទងនឹងរដូវបិទនេសាទ និងច្បាប់ស្ដីពីជលផល និងបានឲ្យពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃ និងត្រូវបញ្ឍប់ការលួចប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់បន្តទៅទៀតផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់បន្ថែមទៀតថា សម្រាប់តំបន់ស្ទឹងត្រែង យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត គឺអនុវត្តហាមឃាត់បិទនេសាទចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ ពីព្រោះតំបន់នេះត្រីពូជធំៗវាចាប់ផ្តើមពងកូនតាំងពីខែមេសា និងខែឧសភារហូតមក។

មន្រ្តីជំនាញជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងតែងតែបានខិតខំចូលរួមអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាក់ស្តែង ក្នុងគោលបំណងសំខាន់ គឺមិនឱ្យមានបទល្មើសនេសាទត្រីខុសច្បាប់នៅក្នុងរដូវបិទនេសាទទេ ប្រយោជន៍សំខាន់គឺដើម្បីឱ្យបរិមាណត្រីធម្មជាតិវាសំបូរឡើងវិញ។ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន ត្រូវបានដុតកម្ទេចចោលអស់មួយចំនួន នៅសល់ខ្លះរក្សាទុកនៅតាមប៉ុស្តិ៍ឆ្មាំ និងនៅកន្លែងជលផល ដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ។ ក៏ប៉ុន្តែគេបានសង្កេតឃើញថា បើទោះបីជាមានការខិតខំប្រឹងយកចិត្តទុកដាក់ ចុះបង្ក្រាបទាំងយប់ទាំងថ្ងៃរបស់មន្រ្តីរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងណាក៍ដោយចុះ ក៏គេនៅតែមានជនខិតខូចមួយចំនួនបានឆ្លៀតឱកាសគេចពីភ្នែកជំនាញ លួចនេសាទដោយខុសច្បាប់ក្នុងរយៈពេលបិទនេសាទ ដើម្បីចាប់យកត្រីមេពូជធំៗមកលក់នៅតាមទីផ្សារជាបន្តបន្ទប់។

មន្រ្តីជលផលស្ទឹងត្រែងបានអំពាវនាវ ទៅដល់ប្រជានេសាទ ត្រូវតែចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ពោលគឺត្រូវតែបញ្ឍប់កុំបន្តលួចប្រើឧបករណ៍នេសាទដោយខុសច្បាប់ផ្សេងៗដើម្បីចាប់ត្រីក្នុងពេលវាកំពុងតែបន្តពូជនៅតាមតំបន់ធម្មជាតិឲ្យសោះ ផ្ទុយទៅវិញបើកម្លាំងជំនាញចាប់បាននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដោយមិនយោគយល់និងលើកលែងទៀតឡើយ។

មន្រ្តីជំនាញជលផលស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា បើសិនជាមានការចូលរួមអនុវត្តច្បាប់ បឈ្ឈប់ការចាប់ត្រីដោយប្រើវិធីល្មើសច្បាប់ផ្សេងៗ ក្នុងពេលត្រីកំពុងពងកូនបាននោះ សង្ឃឹមថា ត្រីនៅខេត្តស្ទឹងត្រែង វានឹងកាន់តែសំបូរឡើងវិញ។ ផ្តើមពីនោះយើងអាចនឹងផ្គត់ផ្គង់តម្រូវការម្ហូបអាហារនៅក្នុងខេត្ត និងអាចចែកចាយទៅតាមទីផ្សារនៅទូទាំងប្រទេសកម្ពុជាយើងបានទៀតផង៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ