ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ស្នើវៀតណាមឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ប្រគល់ឲ្យកម្ពុជា បើជននេះ ចូលវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើផ្ទាល់មាត់ និងចំពោះមុខឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឲ្យអាជ្ញាធរក្រុងហាណូយចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅពេលទណ្ឌិតរូបនេះចូលទៅក្នុងប្រទេសវៀតណាម។ សម្តេចតេជោបានស្នើបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធនេះ។

នៅចំពោះមុខឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទម្លាយឲ្យដឹងព័ត៌មានថា ទណ្ឌិត សម រង្ស៊ី កំពុងរៀបចំផែនការចូលទៅក្នុងប្រទេសថៃ និងប្រទេសវៀតណាមនាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបណ្តេញចេញពីប្រទេសកាលពីពេលថ្មីៗនេះ។ បើតាមសម្តេចតេជោ គឺទណ្ឌិត សម រង្ស៊ី និងពួកបក្ខ មានបំណងចង់ធ្វើសកម្មភាពឲ្យសម្តេចខឹង ដោយគ្រោងនឹងចូលក្នុងប្រទេសវៀតណាម ដោយប្រើប្រាស់លិខិតឆ្លងដែនបារាំង និងក្នុងទិដ្ឋាកាជាភ្ញៀវទេសចរ។

ប្រឈមមុខនឹងបញ្ហានេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ភ្លាម ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា ជាបន្ទាន់។ រដ្ឋាភិបាលវៀតណាម អាចធ្វើបែបនេះបាន ដោយសារតែវៀតណាម និងកម្ពុជា មានបត្យាប័នជាមួយគ្នាលើការចាប់បញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសឲ្យគ្នាទៅវិញទៅមក។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ហើយថា បើសិនវៀតណាម មិនព្រមចាប់ខ្លួនទណ្ឌិតរូបនេះទេ គឺនឹងមានបញ្ហាជាមួយកម្ពុជាហើយ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត