ព័ត៌មានជាតិ
តើពន្ធអាចមានឥទ្ធិពលលើសេដ្ឋកិច្ចដូចម្ដេច?
ពន្ធអាចមានឥទ្ធិពលទៅលើសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងរយៈពេលវែង។ សម្រាប់រយៈពេលខ្លី ពន្ធនឹងធ្វើឱ្យមានការប្រែប្រួលនៃសេចក្តីត្រូវការ។ ការកាត់បន្ថយពន្ធនឹងរុញសេចក្តីត្រូវការឱ្យកើនឡើង ដោយសារតែការ កើនឡើងនៃចំណូលដែលអាចប្រើប្រាស់បាន (ចំណូលក្រោយកាត់ពន្ធ)។

យោងតាមខ្លឹមសារសៀវភៅសេដ្ឋកិច្ចថ្ងៃនេះ បានលើកជាឧទាហរណ៍ថា ប្រសិនបើអាជីវកម្មអ្នកមានចំណូល២ ០០០$ តែបង់ពន្ធ១០% នោះអ្នកនៅសល់ចំណូលដែលអាចប្រើបាន ១ ៨០០$ ប៉ុន្តែពេលនេះ រដ្ឋកាត់បន្ថយពន្ធមកត្រឹមតែ៥% នោះអ្នក នៅសល់១ ៩០០$។ ដោយសារតែសហគ្រាសមានចំណូលច្រើន នោះសហគ្រាសនឹងបង្កើនការផលិត និងរើសបុគ្គលិកថែមឬបង្កើត ការវិនិយោគថ្មីៗ ដែលវានឹងជួយជំរុញកំណើនសេដ្ឋកិច្ច។ ឥទ្ធិពលនៃភាពត្រូវការនេះ វាជួយឱ្យសេដ្ឋកិច្ចមានការរីកចម្រើន នៅពេលដែលសេដ្ឋកិច្ចនោះកំពុងតែចុះខ្សោយ ប៉ុន្ដែវានឹងកាត់បន្ថយផលវិជ្ជមាននៅពេលដែលដំណើរការដល់ចំណុច អតិបរមា(ផលិតភាពអាចដល់ចំណុចអតិបរមា)ណាមួយឬអាចនឹងមានបញ្ហាឱនភាពថវិការដ្ឋ(ចំណាយច្រើនជាងចំណូល)។
សម្រាប់ក្នុងរយៈពេលវែង ពន្ធនឹងជះឥទ្ធិពលលើសេដ្ឋកិច្ចតាមរយៈការផ្គត់ផ្គង់វិញម្ដង។ ប្រសិនបើអត្រាពន្ធ (Marginal tax rates) ) មានការកើនឡើងខ្ពស់ វានឹងកាត់បន្ថយកំណើនការងារ ការសន្សំ ការវិនិយោគ រួមទាំង ការច្នៃប្រតិដ្ឋថ្មីថែមទៀតផង។ ឧទាហរណ៍៖ រដ្ឋនឹងកាត់បន្ថយពន្ធ លើប្រាក់ចំណូលរបស់បុគ្គលិក កម្មករ នោះអ្វីដែលពួកគេទទួលបាន គឺចំណូលដែលអាចប្រើប្រាស់បានរបស់ពួកគេនឹងកើនឡើង ដែលជាហេតុធ្វើឱ្យពួកគេមិនចង់ធ្វើការច្រើនដូចមុន ពួកគេសម្រាកច្រើនជាងមុន ហើយមានពេលខ្លះ ពួកគេបង្កើនកម្ចីរបស់ខ្លួនឯងទៀតផង ដែលនេះជាហានិភ័យហិរញ្ញវត្ថុមួយនៅពេលអនាគត។ ការដាក់ពន្ធលើផ្នែកណាមួយជាពិសេសវាអាចនឹងជះឥទ្ធិពលលើការបែងចែក និងប្រើប្រាស់ធនធានសេដ្ឋកិច្ចនោះ។
ផ្ទុយទៅវិញ ការកាត់បន្ថយពន្ធ ថ្វីដ្បិតតែវាជួយបង្កើនការងារចំពោះមុខ ក៏ប៉ុន្តែវានឹងធ្វើឱ្យល្បឿនសេដ្ឋកិច្ចមានការធ្លាក់ចុះនៅក្នុងរយៈពេលវែង ដោយសារតែបញ្ហាឱនភាពថវិការរបស់រដ្ឋ។
ជារួម បញ្ហារយៈពេលវែងអាចកើតឡើងដោយសារត Tax Incentives នឹងធ្វើឱ្យមនុស្សមិនសូវធ្វើការដូចមុន បង្កើនចំណាយ បង្កើនកម្ចី ហើយនឹងបញ្ហាឱនភាពថវិការដ្ឋ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ