ព័ត៌មានជាតិ
ទូតចិន៖ ក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមិត្តភាពកម្ពុជា-ចិន នឹងកាន់តែស៊ីជម្រៅ
«ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជាសម្រេចបានជោគជ័យស្ថេរភាពនយោបាយសង្គម រក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា»។ នេះ គឺជាអះអាងរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះ។ បន្ថែមលើនេះ លោកថា មិត្តភាពកម្ពុជា-ចិន នឹងកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ពីវេទិកាបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ តាមរយៈអ្នកបកប្រែ លោក វ៉ាង វិនធាន បានលើកសរសើរយ៉ាងខ្លាំងពីការដឹកនាំប្រទេសកម្ពុជាដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏យូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែមានភាពស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នឹងកាន់តែល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានការអភិវឌ្ឍគួរជាទីកត់សម្គាល់ មានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងមានសំណង់អគារខ្ពស់ៗពេញរាជធានីភ្នំពេញ។ បើនិយាយពីកត្តាសុខ សន្តិភាពវិញ គឺកម្ពុជាបានចាកផុតពីសង្គ្រាម ហើយមានសន្តិភាពយ៉ាងពេញលេញចាប់ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។
រីឯកត្តាសេដ្ឋកិច្ចវិញ គឺទំហំសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនគួរទីមោទនៈ ដោយកម្ពុជាបាននាំចូល នាំចេញ ស្រូវអង្ករ គ្រាប់ស្វាយចន្ទី សម្លៀកបំពាក់។ល។ ទៅប្រទេសធំៗ ដូចជា អាមេរិក សហភាពអឺរ៉ុប អង់គ្លេស ហើយដៃគូរពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា គឺមហាយក្សចិន។ ចិន តែងតែជួយកម្ពុជា ទាំងការផ្តល់ជំនួយឥតសំណង និងកម្ចីផ្សេងៗដែលកម្ពុជាត្រូវការ ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបជូនថា ឆ្នាំនេះ គឺជាខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងខួបទី១០ នៃគម្រោងផ្ដួចផ្ដើម ខ្សែ និងផ្លូវរបស់ចិន។ តាមរយៈចំណងការទូតដ៏រឹងមាំនេះ គឺចិនដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា សុខាភិបាល មានមន្ទីរពេទ្យ សម្ភារៈវេជ្ជសាស្ត្រ វ៉ាក់សាំងកូវីដ១៩ វិស័យហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងលើវិស័យជាច្រើនផ្សេងៗទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»