Connect with us

ព័ត៌មានជាតិ

មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ សង់របងថ្មរឹងមាំ​លើ​ដីចំណីប្រឡាយ ខណៈចៅហ្វាយក្រុងថា នឹងចុះវាយចោល

បានផុស

នៅ

ដីចំណីប្រឡាយ បែកខាងកើតស្ពានចុងថ្នល់ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាក់របងថ្មរឹងមាំ រួចរាល់ ទោះបីកន្លងមកឮថា មានអាជ្ញាធរចុះហាមឃាត់យ៉ាងណាក៏ដោយ។

មហាជនលើកឡើងថា តើមេភូមិចុងថ្នល់ និងចៅសង្កាត់បារាយណ៍ ដែលនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ធ្វើមើលមិនឃើញរឿងបុគ្គលមានលុយថែមជាមន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់បានសង់របងថ្មរំលោភយកដីមាត់ប្រឡាយយុទ្ធសាស្រ្តនៅខាងកើតស្ពានចុងថ្នល់បានយ៉ាងរលូនបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅថ្ងៃទី០៦ ខែមិថុនា ម្សិលមិញ បានប្រាប់ថា លោកបានចាត់ឲ្យមន្រ្តីសាលាក្រុងហាមឃាត់ម្តងហើយ តែគេមិនស្តាប់ហើយនៅតែធ្វើរហូតទាល់តែហើយ។ លោកអភិបាលក្រុងបញ្ជាក់​ថា មិនអីទេ លោកនឹងចុះទៅដើម្បីឲ្យគេវាយរបងនោះចេញ។

ទោះបីជាមានការបញ្ជាក់ពីលោកអភិបាលក្រុងបែបនេះក្តី មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ របងថ្មដ៏រឹងមាំនេះ នៅតែលេចវត្តមានលើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់នេះដដែល។ ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ប្រឡាយស្ពានចុងថ្នល់នេះ ជាប្រឡាយយុទ្ធសាស្ត្រ ដែលប្រជាពលរដ្ឋជាច្រើនទូទាំងសង្កាត់បារាយណ៍អាចយកទឹកពីប្រឡាយនេះ ស្រោចស្រពផលដំណាំ ពិសេសដំណាំស្រូវ។ ជាងនេះពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ឃើញកើតមានសំណង់អណាធិបតេយ្យជាច្រើនលើខ្នងប្រឡាយ ហើយបើអាជ្ញាធរមិនមានវិធានការណ៍ទេ ច្បាស់ណាស់ប្រឡាយនឹងរួមតូច រាក់មិនអាចមានទឹកប្រើប្រាស់បានទៀតនោះទេ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

Sokha Hotels

ព័ត៌មានពេញនិយម