ព័ត៌មានជាតិ
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សារចាស់-ជ្រោយចង្វា, ជ្រោយចង្វា-អរិយក្សត្រ គ្រោងសាងសង់ នៅពាក់កណ្តាលឆ្នាំ ២០២៤
គម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចាប់ពីផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ គ្រោងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ពានមិត្តភាពកម្ពុជា និងកូរ៉េនេះ មានសាងសង់ស្ពានពីរ ទី១ ពីផ្សារចាស់ឆ្លងទន្លេសាបទៅជ្រោយចង្វា និងទី២ ពីជ្រោយចង្វាទៅអរិយក្សត្រឆ្លងទន្លេមេគង្គ។

លោកបានបន្តថា« ខ្ញុំថា ប្រហែលពាក់កណ្តាលឆ្នាំ ២០២៤ យើងអាចបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅភ្នំពេញបាន»។
លោករដ្ឋមន្រ្តី បានបន្ថែមដូច្នេះថា« យើងកំពុងតែជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ទាំងអស់មានក្រុមហ៊ុន ១២ ដាក់ដេញថ្លៃ ហើយខាងភាគីកូរ៉េ បានសម្រិតសម្រាំងរួចនៅសល់ចំនួន៥ក្រុមហ៊ុន ដោយកូរ៉េបានឱ្យយើងពិនិត្យក្រុមហ៊ុន៥នេះ ដោយដេញថ្លៃ និងជ្រើសរើសក្រុមហ៊ុនមួយ ធ្វើការសាងសង់ស្ពាននេះ»។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះហត្ថលេខាលើប្រាក់កម្ចីជិត ២៥០ លានដុល្លារ សម្រាប់ការសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីផ្សារចាស់ទៅជ្រោយចង្វារ និងជ្រោយចង្វារទៅអរិយក្សត្រ កាលពីចុងឆ្នាំ ២០២២ កន្លងទៅ ។
ស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ៕
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន