ព័ត៌មានជាតិ
RUPP រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងភាពជាអ្នកដឹកនាំ ៥ថ្ងៃដល់និស្សិតនារី
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំដល់និស្សិតនារីនៅគ្រប់មហាវិទ្យាល័យ និងគ្រប់វិទ្យាស្ថានទាំងអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យថ្ងៃទី៧ ខែមិថុនានេះ។
វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយសាកលវិទ្យាល័យ Sookmyung Women’s University របស់កូរ៉េខាងត្បូង ។ អត្ថប្រយោន៍ដែលទទួលបានមានដូចជា ទទួលបានជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំ។ បង្កើនភាពក្លាហាន មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមានឱកាសបានស្គាល់ ពិភាក្សាជាមួយសាស្ត្រាចារ្យ នៅកូរ៉េបានច្រើន។ ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសាកលវិទ្យាល័យកូរ៉េ។ មានឱកាសចូលរួមកម្មវិធីបន្ទាប់នៅប្រទេសកូរ៉េ សម្រាប់និស្សិតដែលទទួលបានជោគជ័យក្នុងការធ្វើបទបង្ហាញ់ថ្ងៃចុងក្រោយរបស់កម្មវិធី។
ចំពោះលក្ខខណ្ឌដែលអាចចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺត្រូវជានិស្សិតនារីមកពីមហាវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យភូមិនភ្នំពេញ។ ចំណេះដឹងភាសាអង់គ្លេសអាចប្រើការបានទាំងនិយាយ និងសរសេរ។ មានបំណងចង់ទទួលបានចំណេះដឹងថ្មីៗ និងមានកុំព្យូទ័រផ្ទាល់ខ្លួន។
សម្រាប់និស្សិតនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ (bit.ly/2023unitwin-rupp )។ កម្មវិធីនឹងឈប់ទទួលពាក្យចុះឈ្មោះនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣។ និស្សិតនារីនៅដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា វិស្វកម្មជីវសាស្ត្រ វិស្វកម្មព័ត៌មានវិទ្យា គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីនេះ៕
ប្រភព៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ