Connect with us

ព័ត៌មានជាតិ

បារាំងបន្តគាំទ្រកម្ពុជា លើកិច្ចសហប្រតិបត្តិការពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

លោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD (Chairman of AFD”s Board of Directors បានលើកឡើងថា បារាំងនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការ នៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានប្ដេជ្ញាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោត​ជាសំខាន់​ទៅលើការបម្រែបម្រួល អាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ០៦ មិថុនា។

លោក Phillippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យ​អាទិភាព​ដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធ​សាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើត​ការងារ និងកំណើនសេដ្ឋកិច្ច, និង ៣. ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំង ដែលបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការ រីកចម្រើនជាលំដាប់ ពិសេសការផ្តល់ជំនួយ​បច្ចេកទេស (French Expertise ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, និងហិរញ្ញវត្ថុសាធារណៈ​តាមគោលការណ៍បៃតង ដោយបានជួយរៀបចំ ច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការ​អនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្ម យ៉ាងយូរត្រឹមឆ្នាំ២០២៦ និងបានជួយរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់​ព័ន្ធសំខាន់ៗ សម្រាប់អនុវត្ត ខ្លឹមសារគោលការណ៍នានា ដូចបានកំណត់ក្នុងច្បាប់នេះ, ការរៀបចំផែនការយន្តការ, ឧបករណ៍បច្ចេកទេសចាំបាច់សម្រាប់គាំទ្រដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្ទីរជំនាញ ពិសេសលើផ្នែក Green PFM និង Green Bond ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការ ប្រែក្លាយប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបនឹងឧត្តមានុវត្តន៍អន្តរជាតិ៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម