ព័ត៌មានជាតិ
អ្នកជំនាញថា ការលាងឈាម មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតទេ
ការលាងឈាម គ្រាន់តែជាការផ្តល់វិធីសាស្ត្រថ្មីមួយ ក្នុងការបញ្ចុះជាតិពុលចេញពីរាងកាយអ្នកជំងឺ ដើម្បីស្តារសុខភាពអ្នកជំងឺមកវិញប៉ុណ្ណោះ។ បើសិនជាគេចវេសពីការលាងឈាម មិនទទួលការព្យាបាលនេះ នឹងធ្វើឲ្យស្ថានភាពសុខភាពកាន់តែគ្រោះថ្នាក់។
នេះជាបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ឲ្យដឹងថា ការលាងឈាម គឺអនុវត្តការព្យាបាលនេះ ទៅលើអ្នកដែលមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម និងស្ថានភាពសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។ លោកថា ដោយសារតែតម្រងនោមរបស់អ្នកជំងឺទាំងនេះ ខ្សោយខ្លាំងឬខូចខាតតែម្តង ជាហេតុតម្រូវឲ្យមានការលាងឈាមជាប្រចាំនិងទៀតទាត់។
វេជ្ជបណ្ឌិតឯកទេសរូបនេះ ពន្យល់ថា ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងសង្គ្រោះបន្ទាន់ តម្រងនោមអាចនឹងកើតមាន បញ្ហាគាំង ឬតម្រងនោមផ្អាកដំណើរការមួយរយៈ ដូចនេះការជួយដោយវិធីលាងឈាមនេះ នឹងធ្វើឡើងត្រឹមតែក្នុងស្ថានភាពពេលខ្លីមួយប៉ុណ្ណោះ ពោលគឺធ្វើការលាងឈាមរហូតដល់ស្ថានភាពតម្រងនោមអ្នកជំងឺ ត្រឡប់មកជាប្រក្រតីវិញ។

តាមការគូសបញ្ជាក់ ជាទូទៅអ្នកជំងឺដែលត្រូវព្យាបាលដល់ដំណាក់កាលនេះ បើតាមបច្ចេកទេស គឺត្រូវលាងឈាម ២-៣ដង ក្នុង១សប្តាហ៍ជាទៀងទាត់។ លោកវេជ្ជបណ្ឌិតថា “ចំពោះការលាងឈាម ក្នុង១ដង គឺត្រូវប្រើពេល ៤ម៉ោង”។
បើតាមការណែនាំ សម្រាប់អ្នកដែលមានជំងឺត្រូវលាងឈាមនោះទៀតសោត គឺតម្រូវឲ្យតមទទួលទានប្រៃ និងត្រូវប្រយ័ត្នខ្ពស់ចំពោះអាហារដែលមានសារជាតិបូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើនគឺសម្បូរ នៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង។ លោកវេជ្ជបណ្ឌិតថា “បើកាលណាអ្នកជំងឺទទួលទានសារ ជាតិបូតាស្យូមនេះច្រើន នឹងបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ”។
លោកវេជ្ជបណ្ឌិតលើកទឹកចិត្តដល់អ្នកជំងឺ ដែលដល់ដំណាក់នៃការព្យាបាលដោយការលាងឈាម គប្បីកុំយល់ថា ការលាងឈាម ជាដំណាក់កាលចុងក្រោយ គ្មានសង្ឃឹម ហើយគេចវេសពីការព្យាបាលអី ព្រោះវានឹងធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ