ព័ត៌មានជាតិ
ក្រសួងពីរ រៀបចំបណ្ដុះបណ្ដាលជំនាញមន្ត្រីរាជការ និងថ្នាក់ដឹកនាំធុរកិច្ច
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សហគ្រិនខ្មែរ (Khmer Enterprise) និងមជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ (Stanford Center for Professional Development) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលស្ដីពី “ភាពជាអ្នកដឹកនាំសម័យឌីជីថលនិងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា” ដើម្បីអភិវឌ្ឍន៍ជំនាញសំខាន់ៗស្របតាមការប្រែប្រួល នៃបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមកពីវិស័យឯកជនចំនួន ១០០ នាក់។
មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កិច្ចសហការបណ្ដុះបណ្ដាលនេះ គឺបន្ទាប់ពីទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងសិក្សាតាមប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធីសិក្សារបស់ “មជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ” នៃសាកលវិទ្យាល័យ ស្ទែនហ្វដ (Stanford University) ដែលជាសាកលវិទ្យាល័យឈានមុខលំដាប់ទី២ លើសកលលោក។
អ្នកចូលរួមនឹងសិក្សាពីកត្តាគន្លឹះជំរុញការផ្លាស់ប្តូរឌីជីថល ជំនាញចាំបាច់ និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពសម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី