Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួនមេខ្យល់ម្នាក់នាំពលករខ្មែរចូលប្រទេសថៃ​

បានផុស

នៅ

​បើតាម​លោក​អនុសេនីយ៍ឯក​ ង៉ែត​ វណ្ណា​ មន្ត្រីនគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​ ក្រោយពី​សមត្ថ​កិច្ច​ធ្វើការ​ឃាត់​ខ្លួ​ន​មេខ្យល់​ម្នាក់​រួម​និង​ពលករ​ផ្សេងទៀត​ស​រុប​ទាំងអស់​ចំនួន​១៤​នាក់​ ចំ​ពោះមុខ​សមត្ថកិច្ច​ត្រូវ​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​សុខាភិបាល​ជា​មុនសិន​បន្ទាប់ពី​ធ្វើការ​សាក​សួរ​ទៅលើ​អ្នក​ទាំង​១៤​នាក់​។​

ប្រភព​ដដែល​បន្ត​ថា ​ការឃាត់ខ្លួន​អ្នក​ទាំង​១៤​នាក់​ បា​ន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១​កន្លងមកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រត​ប​ត្តិ​ការ​ខាងលើ​កម្លាំង​របស់​អធិការនគរបាល​ស្រុក​កំរៀង​សហការ​ជា​មួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​និង​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​រួមទាំង​ពលករ​ប្រុស​ស្រី​ចំនួន​១៣​នាក់​ផ្សេងទៀត​​គ្រា​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​បម្រុងឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ត្រង់​ចំ​ណុច​ភូមិ​ស្វាយ​ ឃុំ​បឹងរាំង ​ស្រុក​កំរៀង ​ខេ​ត្ត​បាត់ដំបង​។​

មេខ្យល់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ ​យា​ត​ មករា ​ហៅ​ពាក់​មី ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​នៅក្នុង​ស្រុក​កំ​រៀង​ដើម្បី​ធ្វើ​សកម្មភាព​។​​

ជនសង្ស័យ​ជាមេខ្យល់​បាន​សារភាពថា​ កាលពី​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ​២០២១ ​ខ្លួន​និង​បក្សពួក​ចំនួន​២​នាក់​ទៀត​ បាន​ប្រមូលផ្តុំ​ពលករ​ខ្មែរ​សរុប​ចំនួន​១៣​នាក់​ក្នុង​នោះ​ស្ត្រី​ចំនួន​៧​នាក់​ផងដែរ​ ដែល​មកពី​បណ្តា​ខេ​ត្ត​ផ្សេងៗ ​ឲ្យ​មក​ស្នាក់នៅ​ក្បែរ​តំបន់​ព្រំដែន​ងា​យស្រួលលួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ពេល​រំលង​អា​ធ្រា​ត ​​ដោ​យមានរ​ថយ​ន្ត​របស់​ជនជាតិ​ថៃ​មក​ចាំ​ទទួល​តែ​ម្តង​។​ លុះដល់​ម៉ោង​១២:០០​នាទី​កណ្តាល​អាធ្រាត្រ​នា​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២១​បម្រុង​និង​ធ្វើ​សកម្ម​ភាព​ ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​តែម្តង​។​

ចំពោះមុខ​ស​ត្ថ​កិច្ច​មេខ្យល់​បាន​សារភាពថា​ ថ្លៃឈ្នួល​ជូន​ពលករ​ទៅដល់​គោលដៅ​ គឺ​ត្រូវ​​ប្រមូល​យក​មុន​ក្នុង​ម្នាក់​តម្លៃ​៤០​ម៉ឺន​រៀល​ ស្មើ​ប្រាក់​ថៃ​ចំនួន​៣៥០០​បាត​។​

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា​ ​ក្រោយពី​ធ្វើការ​សាកសួរ​អ្នក​ទាំង​១៤​នាក់​ ជនសង្ស័យ​ឈ្មោះ​យា​ត​ មករា​ត្រូវ​កម្លាំង​អធិការ​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្តបាត់ដំបង​

ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​។​ ចំណែក​មេខ្យល់​អ្នក​ពាក់ព័ន្ធ​ចំនួន​២​នាក់​ទៀត​ដឹងខ្លួន​មុន​បាន​គេច​ខ្លួន​បាត់ រីឯ​ពលករ​សរុប​ទាំង​១៣​នាក់ ​បាន​ប​ញ្ជូនទៅ​ពិនិត្យ​សុខភាព​និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុវិ​ទ្យាល័យ​បឹងរាំង ​ស្រុ​កំរៀង​។​

ក្រោយពី​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​កំរៀង​បាន​បញ្ជូន​មេខ្យល់​ម្នាក់​ខាងលើ​មក​ស្នងការ​ខេត្ត​កាលពីថ្ងៃ​ទី​២២ ​ខែមករា​​ បច្ចុប្បន្ន​សម​ត្ថ​កិច្ច​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​កំពុង​រៀបចំ​សំណុំរឿង​ត្រៀម​បញ្ជូនទៅ​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បា​ប់​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម