Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយទឹកប្រាក់៤ពាន់លានដុល្លារ

បានផុស

នៅ

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងនឹងចំណាយទឹកប្រាក់ ៤០០០លានដុល្លារ ដែលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡីម៉ែត្រ ដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងបទសម្ភាសន៍នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនចិន  CRBC ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់នេះគឺធ្វើ២ដំណាក់កាល ដោយដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡីម៉ែត្រ ដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ ទាំងអស់៤០០គីឡូម៉ែត្រ។ ចំពោះទឹកប្រាក់វិញ គឺចំណាយប្រហែល ១០លានដុល្លារ ក្នុង១គីឡូម៉ែត្រ ដូច្នេះ ៤០០គីឡូម៉ែត្រ ស្មើនឹង៤០០០លានដុល្លារ។ ប៉ុន្តែ ប្រវែង និងទំហំទឹកប្រាក់ក្នុងការសាងសង់នេះ គឺមិនទាន់ច្បាស់លាស់នោះទេ អាចមានការប្រែប្រួលណាមួយតាមស្ថានភាពជាក់ស្តែងនាថ្ងៃអនាគត។

លោក ស៊ុន ចាន់ថុល (រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន)

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីផ្តល់ពេលវេលា ១២ខែដល់ក្រុមហ៊ុនចិន CRBC សិក្សាលំអិតថែមទៀតអំពីការសាងសង់ផ្លូវល្បឿនលឿនទី៣ ទាំង២ដំណាក់កាលនេះ។ ប៉ុន្តែ ក្រុមហ៊ុននេះបានប្រាប់លោកទេសរដ្ឋមន្ត្រីថា ក្រុមហ៊ុនត្រូវការពេលយ៉ាងយូរត្រឹមតែ ៦ខែប៉ុណ្ណោះដើម្បីសិក្សាឱ្យលំអិតពីគម្រោង និងផលប៉ះពាល់ ព្រមទាំងដំណោះស្រាយនានា ព្រោះក្រុមហ៊ុនបានសិក្សារយៈពេល៥ខែរួចមកហើយ។ បន្ទាប់ពីសិក្សារួច ក្រុមហ៊ុន CRBC នឹងប្រគល់គម្រោងនេះឱ្យក្រសួងពិនិត្យរួមគ្នាពីគម្រោង និងចៀសវាងផលប៉ះពាល់ដល់ស្ពានបុរាណនានា ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្តថា យ៉ាងយូរមុនដាច់ឆ្នាំ២០២៤ នឹងមានការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៣មួយនេះ។

សូមជម្រាបថា ប្រទេសកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់រួច និងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ដែលមានទឹកប្រាក់វិនិយោគទុនជាង២ពាន់លានដុល្លារ។ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ទើបតែបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានការវិនិយោគទុន ១.៣៥ពាន់លានដុល្លារ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៦ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម