ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ផ្តល់ការគាំទ្រដល់សិស្សពូកែចំនួន៦នាក់ ដែលត្រៀមទៅប្រឡងសិស្សពូកែទូទាំងប្រទេស
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តល់ការគាំទ្រលើកចិត្តដល់សិស្សពូកែចំនួន៦នាក់ គ្រាប្រឹងប្រែងរៀនសូត្ររហូតជាប់ជ័យលាភីល្អទូទាំងខេត្តកន្លងទៅ។
ជោគជ័យនៃការសិក្សារបស់សិស្សពូកែថ្នាក់ខេត្តចំនួន៦នាក់នេះ ត្រូវបានលោកស្រីអភិបាលខេត្តកោះកុង កោតសរសើរពីសមត្ថភាពចំណេះដឹង និងជំរុញឱ្យបន្តសិក្សាបន្ត ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងជាធនធានមនុស្សដែលសង្គមជាតិត្រូវការ។
ក្នុងជំនួបសំណេះសំណាល និងផ្តល់ថវិកាជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្ស រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី សង្ឃឹមជឿជាក់ថា សិស្សពូកែថ្នាក់ខេត្តផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ នៅឆ្នាំនេះ នឹងបន្តថែរក្សាសុខភាពឱ្យបានល្អ ហើយយកជោគជ័យអំពីការប្រឡងសិស្សពូកែទូទាំងប្រទេសឱ្យខានតែបាន ក្នុងគោលបំណងលើកស្ទួយមុខមាត់ខេត្ត ក្រុមគ្រួសារ និងរូបខ្លួនឯងផ្ទាល់។
បើតាមលោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ នៅកំឡុងខែដើម ខែមេសា និងដើមខែឧសភា មន្ទីរ និងសាលារៀនបណ្តាក្រុងស្រុក តម្រូវមានឱ្យការកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីសម្រិតសម្រាងយកតែពូកែលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ។
លោក ជូ សេរីយ៉ា បន្តថា ក្រោយបានលទ្ធផលរើសសិស្សពូកែចំនួន៦នាក់ លោកក៏បន្តណែនាំបន្ថែមដល់ពួកគេដើម្បីត្រៀមខ្លួនចូលប្រឡងសិស្សពូកែទូទាំងប្រទេសដែលធ្វើឡើងនៅខេត្តបាត់ដំបង ក្នុងបរិវេណវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងកាលបរិច្ឆេទបិទកម្មវិធី និងចែករង្វាន់ដល់សិស្សជ័យលាភី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
សិស្សពូកែទាំង៦នាក់ក្នុងខេត្តកោះកុង នៅពេលនេះ មានប្រុស២នាក់ និងស្រី៤នាក់ ពួកគេមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោ សែន កោះកុង វិទ្យាល័យប៉ាក់ខ្លង វិទ្យាល័យតានូន និងវិទ្យាល័យកោះស្តេច។
ទាក់ទិននឹងកម្មវិធីប្រឡងសិស្សពូកែទូទាំងប្រទេសដែលធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា គោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ