Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា យុវជន​ជំនាន់​បច្ចុប្បន្ន​មាន​កិច្ចការ​សំខាន់ៗ​៣ ដែល​ត្រូវបំពេញ

បានផុស

នៅ

កំពត ៖ នា​ថ្ងៃ​ទី​៧ ខែមិថុនា​ ឆ្នាំ​២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្នុងនាម​ជា​យុវជន​ជំនាន់​បច្ចុប្បន្ន យើង​មាន​កិច្ចការ​សំខាន់ៗ ចំនួន​៣ ដែល​ត្រូវ​បំពេញ​បន្ត​ពី​យុវជន​ជំនាន់​មុន​។

បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​សមាសភាព​និង​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​(​ខេត្តកំពត​)​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ​ម៉ា​ណែ​ត​ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្ដាល​បាន​លើក​ឡើង​ថា​ ក្នុងនាម​ជា​យុវជន​ជំនាន់​បច្ចុប្បន្ន​យើង​មាន​កិច្ចការ​សំខាន់​៣​អូន​ត្រូវបំពេញ​គឺ​ទីមួយ​ត្រូវ​ថែរក្សា​ឲ្យ​បាន​នូវ​រាល់​សមិទ្ធផល​ដែល​យុវជន​ជំនាន់​រៀមច្បង​បាន​កសាង​ឡើង​,​ទី ២,​ត្រូវខិតខំ​ពង្រីក​សមិទ្ធផល​វិជ្ជា​មាន​បន្ថែម​ទៀត​សម្រាប់​បន្សល់ទុក​ដល់​យុវជន​បន្តវេន​ចំណាន់​ក្រោយ​និង​ទី​៣ ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​បច្ចុប្បន្ន​និង​ជំនាន់​ក្រោយ​អាច​បន្ត​ស្មារតី​វីរៈភាព​និង​បេសកកម្ម​របស់​យុវជន​ជំនាន់​មុន​ក្នុងនាម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​និរន្តរ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយ​អ្វី​ដែល​សំខាន់​ផង​ដែរ​នោះ យុវជន​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ជា​យុវជន​គំរូ និង​ពលរដ្ឋ​គំរូ តាមរយៈ​អំពើ​ល្អ និង​ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​-​គុណធម៌ និង​វប្បធម៌​ចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក​។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​បន្ថែម​ថា មួយ​យ៉ាង​វិញទៀត​នោះ អ្វីដែល​សំខាន់​ផងដែរ​នោះ គឺ​សកម្មជន​យុវជន​បក្ស ត្រូវ​ប្រព្រឹត្ត​ខ្លួន​ជា​យុវជន​គំរូ និង​ពលរដ្ឋ​គំរូ តាមរយៈ​អំពើ​ល្អ និង​ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​-​គុណធម៌ និង​វប្បធម៌​ចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ទទួលបាន​នូវ​បេះដូង​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​អង្គ​បោះឆ្នោត​។

ឯកឧត្តម​បណ្ឌិត ហ៊ិ​ន ម៉ា​ណែ​ត បានលើកឡើង​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​កំណើត​ក្នុង​ឆ្នាំ​១៩៥១ ហើយ​ក្នុង​រយៈកាល​កន្លងមក​នេះ មានការ​ផ្លាស់ប្តូ​រគោល​នយោបាយ និង​ការធ្វើ​ការកែទម្រង់​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនមាន​ការផ្លាស់ប្តូរ​បុព្វហេតុ​នោះទេ គឺ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់​តែង​បាន​ខិតខំ​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ​។

អង្គការ​ចាត់តាំង​យុវជន​បក្ស ក៏ដូចជា​គ្រប់​សមាជិក​-​សមាជិកា​បក្ស​ទាំងអស់ គឺជា​កម្លាំង​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឱ្យ​សម្រេចបាន​តាម​ផែនការ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។

ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ការពារ​សមិទ្ធផល​ដែល​កំពុង​មាន​បច្ចុប្បន្ន ហើយ​បន្ត​ខិតខំ​ជំរុញ​អភិវឌ្ឍ​បន្ថែមទៀត តាម​ផែន​ការដែល​បានគ្រោង​ទុក ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដោយ​យក​កិច្ចការពារ​សន្តិ​ភាពជា​គោល ដើម្បី​ថែរក្សា​ឱកាស​នៃ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

យោងតាម​សេចក្តីសម្រេច​លេខ ០៤១/០១២៣/​សស​.​គក ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់តាំង​លោក ពេញ ធារ​ម្យ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ជា​សមាជិក​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តកំពត​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៣៣ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៥៥ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម