Connect with us

ព័ត៌មានជាតិ

អ្នកស្រុកសៀមប៉ាង ធ្វើដំណើរ១០ទៅ២០គីឡូ ដើម្បីរកផ្សិតនៅក្នុងព្រៃ

បានផុស

នៅ

អ្នកភូមិរស់នៅទីជនបទផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិត នៅពេលមានភ្លៀងធ្លាក់ដំបូងជោគជាំដី ទើបដុះនៅតាមព្រៃរបោះ ឬព្រៃស្រោង និងទីវាលជីមានជីជាតិ ឆ្កឹះរុករកកកាយយកមកលក់បានប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ។

លោក ណយ ខុង មេឃុំព្រែកមាស ស្រុកសៀមប៉ាង បានបញ្ជាក់ថា ប្រជាកសិករភាគច្រើននៅរដូវនេះពួកគាត់ទៅរកផ្សិត បន្លែបង្ការធម្មជាតិទៅតាមព្រៃឆ្ងាយៗ ឬតាមតំបន់ព្រុំដែន ស្ថិតនៅឆ្ងាយពីភូមិ និងកន្លែងរស់នៅប្រមាណពី ១០ទៅ​២០គីឡូម៉ែត្រក៏មានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា នៅរដូវភ្លៀងធ្លាក់ជោគជាំដំបូងមានផ្សិតផក់ ហៅថាផ្សិតបាយ ឬផ្សិតស្បែក ដុះមុនគេ ហើយរំលងបានមួយខែក្រោយមក ទើបមានពពួកផ្សិតក្ងោក និងផ្សិតអន្សោងដុះមកបន្តបន្ទាប់ទៀត។ ចំណែកប្រជាកសិករបាននាំគ្នាទៅរកយកមកបរិភោគ និងលក់ក្នុងមួយរដូវអាចរកប្រាក់ចំណូលបានពីផលអនុផលព្រៃឈើនេះចាប់ពី៥០ម៉ឺនទៅ១​លានរៀលផងដែរក្នុងមួយគ្រួសារ ។

ប្អូនស្រី វ៉ាត់ ពិ អ្នករកផ្សិតផក់រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ចាក់ថា ដោយសារតែមួយរដូវមានម្តងផ្សិតផក់បាយ ផ្សិតផក់ស្បែកនេះ ងាយស្រូលលក់ ក្នុងតម្លៃមួយគីឡូក្រាមលក់បាន១៥.០០០ ទៅ២០.០០០រៀល។

លោកស្រី ញឹម ភីលី រស់នៅភូមិកាំងដីស អ្នកលក់ផ្សិតនេះបានបញ្ជាក់ថា ផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះលក់ចេញវិញមានតម្លៃ២៥.០០០ ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម ហើយអ្នកបរិភោគច្រើនទិញយកទៅស្ងោរជាមួយសាច់មាន់-ឆ្អឹងជំនីជ្រូក-ឬស្លប្រហើរម្សៅជាដើម ។

កញ្ញា រី កង្រី រស់នៅឃុំកោះសំពាយ ស្រុកសៀមបូក បានបញ្ជាក់ថា ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលធ្លាប់បរិភោគមិនអាចមើលរំលងទេ ឱ្យតែដល់រដូវមានផ្សិត គឺត្រូវតែទិញយកទៅធ្វើម្ហូបដូចជាស្ងោរជាដើម ដើម្បីបានស្គាល់រស់ជាតិក្នុងមួយឆ្នាំមានម្តង។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានណែនាំថា អ្នកបរិភោគផ្សិតធម្មជាតិគ្រប់ប្រភេទត្រូវធ្វើអនាម័យ និងចំអិនឲ្យបានឆ្អិនល្អ ហើយបើមិនស្គាល់ប្រភពច្បាស់លាស់ទេសូមកុំបរិភោគ ដើម្បីយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព។ 

សូមបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជាផ្សិតផក់បាយ, ផ្សិតផក់ស្បែក ផ្សិតអន្សោង-ផ្សិតក្ងោក-ផ្សិតរងារ  -និងផ្សិតកញ្ចូរ ជាដើម ដែលដុះទៅតាមរដូវក្នុងព្រៃភ្នំធម្មជាតិ ដែលមានដើមឈើធំខ្ពស់ៗជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម