ព័ត៌មានជាតិ
រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភជាលើកទី ២ ដល់កម្មករជិត ៩ ពាន់នាក់ រងប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល
រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភជាលើកទី ២ ដល់កម្មករនិយោជិតចំនួន ៨ ៧៦២ នាក់ មកពី ២៦ រោងចក្រ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី ២ ដែលចេញផ្សាយកាលពីថ្ងៃទី ០៧ មិថុនានេះ បានឲ្យដឹងថា ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីងផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាស នាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៨១ ០០០ រៀល ស្មើនឹង ២០ ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី ៧ ថ្ងៃ ដល់ ១៤ ខែ។ ទឹកប្រាក់ ១៦២ ០០០ រៀល ស្មើនឹង ៤០ ដុល្លារអាមេរិក សម្រាប់ព្យួរការងាររយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ដោយត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ២៦ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។
នេះជាលើកទី ២ ហើយ ដែលរាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល ខណៈលើកទី ១ រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតសរុបចំនួន ៨ ៨៣១ នាក់ មកពី ១៩ រោងចក្រ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ