ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ជនដែលជាមេរោគនាំកម្មករធ្វើបាតុកម្មកន្លងមក បាននិរទេសខ្លួននៅក្រៅប្រទេសហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជនដែលជាមេរោគនាំកម្មករ-កម្មការនីធ្វើបាតុកម្មកន្លងមក បាននិរទេសខ្លួននៅក្រៅប្រទេសហើយ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្ដេចចង់បានពិតប្រាកដ គឺកុំឲ្យមានជម្លោះណាមួយកើតឡើងរវាងកម្មករ និងម្ចាស់រោងចក្រ រវាងកម្មករ និងអ្នកគ្រប់គ្រងរោងចក្រ។ ក្នុងនោះ ប្រសិនបើមានវិវាទណាមួយកើតឡើង ត្រូវដោះស្រាយភ្លាមៗ កុំទុកឲ្យក្លាយជាបញ្ហាធំដុំឲ្យសោះ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង-ស្ថាប័ពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចេញមុខដោះស្រាយភ្លាមៗ នៅពេលមានវិវាទកើតឡើង ហើយថា ត្រូវចាត់ទុកជាកាតព្វកិច្ចរបស់អភិបាលរាជធានី-ខេត្ត ដែលមានវិវាទនៅទីនោះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ជនដែលជាមេរោគនាំកម្មករ-កម្មការនីធ្វើបាតុកម្មកន្លងមក បាននិរទេសខ្លួននៅក្រៅប្រទេសហើយ ដោយសម្ដេចហៅជននោះថា ថៅកែបាតុកម្ម។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «ពីដើមគេមិនធ្វើបាតុកម្ម វាទៅរុញបើកធ្វើឲ្យគេធ្វើបាតុកម្ម ឥឡូវហ្នឹងអាមេរោគហ្នឹង វាទៅបាត់ហើយ ឲ្យឯងព្រាត់ប្រាសទៅៗ អាហ្នឹងថៅកែបាតុកម្មមួយជីវិតរបស់វាធ្វើតែបាតុកម្មៗ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា តើបាតុកម្មបានដោះស្រាយបញ្ហាអ្វីខ្លះ ហើយកន្លងមកអ្នកធ្វើបាតុកម្មមានតែ ១០ភាគរយប៉ុណ្ណោះក្នុងរោងចក្រមួយ តែអ្នកមិនធ្វើបាតុកម្ម និងចង់ចូលធ្វើការមានរហូតដល់ ៩០ភាគរយ។ ប៉ុន្តែអ្នកធ្វើបាតុកម្មដែលមានចំនួនតិចជាង អ្នកចង់ចូលធ្វើការ មករារាំងគេមិនឲ្យចូលទៅធ្វើការទៅវិញ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម