ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ៖ ការដាក់លក់បារីដែលមិនមានបិទតែមប្រិ៍អាករ ឬ បិទតែមប្រិ៍អាករក្លែងក្លាយ គឺជាអំពើខុសច្បាប់
មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា អាជីវករលក់បារី ឬផលិតផលថ្នាំជក់ទាំងឡាយណាដែលមិនមានបិទតែមប្រិ៍អាករនៅលើកញ្ចប់បារី ឬផលិតផលថ្នាំឲ្យបានត្រឹមត្រូវទេ នឹងត្រូវប្រឈមការផាកពិន័យ និងប្ដឹងទៅតុលាការតាមផ្លូវច្បាប់ជាធរមាន។

នៅក្នុងឱកាសចុះអប់រំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារីនៅតាមទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ (អពដ) និងជាសហប្រធានក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី បានមានប្រសាសន៍ថា ការចុះផ្សព្វផ្សាយនិងអប់រំណែនាំលើកនេះ គឺជាវិធានការទន់ភ្លន់លើកចុងក្រោយ បន្ទាប់ពីក្រុមការងារ បានចុះផ្សព្វផ្សាយជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៩ និងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយកាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ហើយវិធានការបន្ទាប់ គឺជាការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានដែលមានជាអាទិ៍ ការរឹបអូសបារីមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ការផាកពិន័យ និងការប្ដឹងទៅតុលាការជាដើម ដែលវិធានការនេះនឹងចាប់អនុវត្តនាពេលឆាប់ៗខាងមុខ ដោយមិនមានការពន្យារពេលទៀតឡើយ។

លោកបណ្ឌិត បានបន្តថា ក្នុងការចុះបំពេញការងារនោះ ក្រុមការងារបានជម្រាបជូនដល់បណ្ដាអាជីវករទាំងអស់កុំលក់បារី ឬផលិតផលថ្នាំជក់មិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ព្រោះវាជាអំពើខុសច្បាប់ ហើយបារីទាំងនោះនឹងត្រូវរឹបអូស ហើយម្ចាស់បារីនឹងទទួលរងនូវការផាកពិន័យជាប្រាក់ រួមនឹងទោសទណ្ឌផ្សេងៗ ទៀត ស្របតាមច្បាប់ជាធរមាន។

លោកបណ្ឌិតបានណែនាំដល់អាជីវករទាំងនោះឲ្យបញ្ឈប់ការទិញ និងលក់បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ ឬរងនូវទោសទណ្ឌផ្សេងៗ ព្រមទាំងបានស្នើសុំកិច្ចសហការពីអាជីវករទាំងនោះ ឲ្យផ្ដល់ព័ត៌មានរបស់អ្នកផ្គត់ផ្គង់បារីមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវដល់ក្រុមការងារ ដើម្បីមានវិធានការបន្ត ដោយបានសន្យាផ្តល់រង្វាន់ និងរក្សាការសម្ងាត់ជូនផងដែរ៕

អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?