Connect with us

ព័ត៌មានជាតិ

មន្ត្រីជានខ្ពស់សុខាភិបាលលើកទឹកចិត្តសាស្ត្រាចារ្យ និងនិស្សិតខិតខំស្រាវជ្រាវជាប្រចាំដើម្បីសម្រួចចំណេះដឹងឲ្យកាន់តែប្រសើរ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញ និងលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលខិតខំធ្វើការស្រាវជ្រាវជាប្រចាំដើម្បីសម្រួចចំណេះដឹង ទ្រឹស្តី និងការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាអន្តរជាតិរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា លោកសាស្ត្រាខាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នៅពេលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទទួលបានចំណេះដឹងខ្ពស់នឹងចូលរួមចែករំលែកចំណេះដឹងទាំងនេះទៅជូនសហភាតរៈរបស់យើងនៅគ្រប់រាជធានីខេត្តដើម្បីឱ្យពួកគាត់មានចំណេះដឹងជ្រៅជ្រះចូលរួមពិនិត្យព្យាបាលជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សំដៅលើកម្ពស់សេវាសុខា​ភិបាល​កាន់តែប្រសើរឡើង។

លោកសាស្ត្រាចារ្យបានបន្តថា ជាក់ស្តែងសិក្ខាសាលានាពេលនេះពិតជាមានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបន្តរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលក៏ដូចជាការពង្រីកចំណេះដឹងបន្ថែមជូនដល់ក្មួយៗជានិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រផងដែរ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាលបានមានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងជូនអ្នកប្រកបវិជ្ជាជីវៈនិស្សិតអំពីបច្ចុប្បន្នភាពថ្មីៗទាក់ទិននឹងប្រធានបទទាំង៣ដែលបានជ្រើសរើស លើកកម្ពស់ស្រាវជ្រាវនិងជំរុញលើកទឹកចិត្តការងារស្រាវជ្រាវក្នុងចំណោមអ្នកប្រកមវិជ្ជាជីវៈសុខាភិបាលកម្ពុជាសាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យនិងផ្តល់ឱកាសនិងជំរុញទំនាក់ទំនងបណ្តាញក្នុងចំណោមអ្នកវិជ្ជាជីវៈសុខាភិបាលអ្នកស្រាវជ្រាវកម្ពុជានិងបារាំងព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខា​ភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំង។

លោកសាស្ត្រាចារ្យបានបន្តទៀតថាសិក្ខាសាលានេះនឹងមានបទបង្ហាញចំនួន៩សម្រាប់សាស្ត្រាចារ្យនិស្សិតនិងសាធារ​ណ​ជនដែលបានចុះឈ្មោះចូលរួមហើយនឹងមានការបែងចែកចាក្រុមគ្រូពេទ្យ អ្នកស្រាវជ្រាវ បារាំង កម្ពុជាជាក្រុមពិភាក្សាចំនួន៣ក្រុមដើម្បីប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗសម្រាប់ការរៀបចំជាសំណើរគម្រោងស្រាវជ្រាវទៅពេលអនា​គត។

លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្ន សាកលវិទ្យាល័យបាននឹងកំពុងផ្តល់អាទិភាពខ្ពស់លើការងារស្រាវជ្រាវនិងខិតខំលើកទឹកចិត្តសាស្ត្រាចារ្យ មន្ត្រីបុគ្គលិកនិងនិស្សិតឱ្យធ្វើការស្រាវជ្រាវជាប្រចាំដែលនេះក៏ជាផ្នែកមួយក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលជំរុញការបង្រៀននិងការរៀនផ្តោតលើភស្តុតាងនិងមានបច្ចុប្បន្នភាពពិសេសអាចឱ្យពួកគាត់អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាំងបទពិសោធន៍ចំណេះដឹងនិងព័ត៍មានវិទ្យសាស្ត្រនានាដែលកើតចេញពីការងារស្រាវជ្រាវរបស់ពួកគាត់ក៏ដូចជាការបង្កើតបណ្តាញអន្តរជាតិសម្រាប់ការងារស្រាវជ្រាវទៅថ្ងៃអនាគត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ

Sokha Hotels

ព័ត៌មានពេញនិយម