Connect with us

ព័ត៌មានជាតិ

កម្ពុជា-នូវែលសេឡង់ ឯកភាពរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ នៅចុងឆ្នាំនេះ

បានផុស

នៅ

កម្ពុជា-នូវែលសេឡង់ ឯកភាពគ្នាលើការរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅចុងឆ្នាំ២០២៣នេះ។ ការឯកភាពនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែមិថុនា ក្នុងជំនួបរវាងលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់ភាគីទាំងពីរ កិច្ចពិគ្រោះយោបល់លើកទី៣នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀតលើវិស័យជាច្រើន ក៏ដូចជាដើម្បីធានានូវផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ កម្ពុជា-នូវែលសេឡង់។

លោកស្រី ទួត បញ្ញា និងលោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា បានពិនិត្យឡើងវិញដោយក្ដីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេស ការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្ដីព្រួយបារម្ភ និងជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំ វិស័យកសិកម្ម ថាមពលកកើតឡើងវិញ ការបោសសម្អាតមីន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតនូវែលសេឡង់ ក៏បានជម្រាបអំពីការចាប់អារម្មណ៍របស់ក្រុមហ៊ុននូវែលសេឡង់ក្នុងបោះទុនវិនិយោគទៅលើផ្នែកផលិតកម្មនៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោកស្រី ទួត បញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនូវែលសេឡង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ហើយផ្អែកលើវឌ្ឍនភាពទាំងនេះ ភាគីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយ ដើម្បីជំរុញ និងពង្រីកការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង / រូបភាព៖ ក្រសួងការបរទេសកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម