ព័ត៌មានជាតិ
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជានឹងដាក់ដេញថ្លៃសំបុកត្រចៀកកាំលើកទី២
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំជាលើកទី២ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វា។

បើតាមសមាគម គោលបំណងនៃការដាក់ដេញថ្លៃនេះ គឺដើម្បីជួយម្ចាស់ផ្ទះអភិរក្សសត្វ ត្រចៀកកាំក្នុងការលក់សំបុកត្រចៀកកាំ ស្វែងរកដៃគូឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃ សំបុកត្រចៀកកាំ ក៏ដូចជា អ្នកប្រមូលទិញសំបុកត្រចៀកកាំ ឱ្យទទួលបានការផ្គត់ផ្គង់នូវសំបុកត្រចៀកកាំ ប្រកបដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ ស្ថេរភាពថ្លៃសំបុក កាត់បន្ថយការលក់ បង្ខូចថ្លៃ ការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ និងផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀតដល់អ្នកចូលរួម។

តាមរយៈសេចក្តីជូនដំណឹង សមាគមអញ្ជើញម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំទាំងអស់ ដែលមានបំណងដេញថ្លៃសំបុកត្រចៀកកាំ អាចញ្ជើញចូលរួមបានតាមអាសយដ្ឋានខាងលើ។
សូមរំលឹកថា សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ ម្តងរួចមកហើយ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។
យោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា សម្បុកត្រចៀកកាំដែលប្រមូលថ្មីៗ មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?