ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មបើកឱកាសដល់ម្ចាស់អាជីវកម្មចូលរួមការបង្ហាញម៉ូតគ្រឿងអលង្ការទំនើបៗ នៅឥណ្ឌា
ឥណ្ឌា នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ នៅថ្ងៃទី ២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការដាក់បង្ហាញម៉ូតគ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល ពាណិជ្ជករកម្ពុជា បានសិក្សាស្វែងយល់បន្ថែមពីសិល្បៈហត្ថកម្មដ៏អស្ចារ្យបំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប និងសម្ភារលម្អរាងកាយ ជាច្រើនប្រភេទ។
លើសពីនេះទៅទៀត ការដាក់បង្ហាញនេះ នឹងមានម៉ូដគ្រឿងអលង្ការឥណ្ឌា ឆ្លុះបញ្ចាំងពីកេរដំណែលដ៏សំបូរបែបនៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាបទប្រកបដោយភាពច្នៃប្រឌិត។ ដោយក្នុងនោះ មានក្រុមហ៊ុនប្រហែល ២៥០ក្រុមហ៊ុន មកពីគ្រប់តំបន់ នៃប្រទេសឥណ្ឌានឹងមកបង្ហាញគ្រឿងអលង្ការផងដែរ៕
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?