ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាពដែលជាមូលដ្ឋានគ្របដណ្ដប់ចម្បងបំផុត ដើម្បីធានាបាននូវក្ដីសង្ឃឹម
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កត្តាសំខាន់គឺថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្របដណ្ដប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ ២០ បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្ដេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្ដាល ក្រោមកម្លាំងសាមគ្គីធម៌របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ក៏សូមសម្ដែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធរបស់ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់បន្សល់ទុកជាកេរដំណែលដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត។

សម្ដេចកិត្តិសង្គហបណ្ឌិត បានរំលេចផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្ដល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍន៍វិស័យនេះជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឲ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បង នៃដំណើរផ្លូវនេះ គឺការថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាកត្តាគ្របដណ្ដប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមអគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរនេះផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្ដេចតេជោ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និង បទពិសោធន៍យ៉ាងច្រើនលើសលប់នៅក្នុងការដឹកនាំប្រកបដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំងក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិឲ្យរុងរឿងថ្កើងថ្កានទៅមុខ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?