ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យភ្ជាប់ជើងហោះហើរត្រង់ពីឌូប៉ៃមកកម្ពុជាឡើងវិញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើដល់រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសអេមីរ៉ាតអារ៉ាប់រួមជំរុញឱ្យមានការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃ មកកម្ពុជាឡើងវិញជាថ្មីម្តងទៀត។

កន្លងមកកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ធ្លាប់មានការតភ្ជាប់ជើងហោះហើរ ឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរទៅមក និងទាក់ទាញលំហូរទេសចរនៃប្រទេសទាំងពីរ។
បើតាមលោក ថោង ខុន កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមបានចុះអនុស្សាណយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលធ្លាប់បានចុះហត្ថលេខាកាលពីឆ្នាំ២០១២ កន្លងទៅនេះ។ ការជំរុញជើងហោះហើរត្រង់ពីឌូបៃមកកម្ពុជា ជាថ្មីម្តងទៀត ដើម្បីជួយលើកកម្ពស់កំណើនទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឱ្យមានលក្ខណៈល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសដដែលនោះ លោករដ្ឋមន្ត្រីក៏បានលើកបង្ហាញពីឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ជាពិសេសគឺវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យមួយចំនួនដូចជា៖ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ផ្លូវល្បឿនលឿន ដែលទាំងនេះជាកត្តាមួយដែលបង្ហាញឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ក្រសួងទេសចរណ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ