Connect with us

ព័ត៌មានជាតិ

ទោះគេមើលងាយ “អ្នកនិពន្ធ ចិញ្ចឹមខ្លួនមិនរស់” អ្នកតាកែវរូបនេះ នៅតែប្រឹងចាប់ក្តីស្រមៃជាអ្នកនិពន្ធអាជីព

បានផុស

នៅ

លោក ជា តុងហៃ បច្ចុប្បន្នជាអ្នកសរសេរអត្ថបទព័ត៌មាននៅក្រុមហ៊ុនទស្សនាវដ្ដីក្នុងស្រុកមួយ (ការងារសរសេរព័ត៌មាន ជាភាសាបរទេស) និងជាអ្នកនិពន្ធឯករាជ្យមួយរូប ដែលធ្លាប់ទទួលបានកិច្ចការតែងនិពន្ធក្នុងកម្មវិធីល្បីៗមួយចំនួន របស់ស្ថានីយទូរទស្សន៍នៅកម្ពុជា និងធ្លាប់ទទួលបានពានរង្វាន់ក្នុងការប្រកួតស្នាដៃអក្សរសីល្ប៍ជាច្រើនលើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជា តុងហៃ ការចាប់យកក្តីស្រមៃជាអ្នកនិពន្ធអាជីព មិនមែនចៃដន្យ តែជាការប្រឹងទៅឲ្យដល់គោលដៅ ហើយ​ក្នុងការ​បោះជំហាន​ចូលក្នុងវិស័យតែងនិពន្ធនេះទៀតសោត អ្នកខេត្តតាកែវរូបនេះ បានឆ្លងកាត់រឿងរ៉ាវជាច្រើន ចាប់តាំង​ពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្ន។ លោកបានឲ្យដឹងថា ការប្រលូកខ្លួនក្នុងវិស័យតែងនិពន្ធ លោកមិនទទួល បានការលើកទឹកចិត្ត និងគ្រាំទ្រពីមនុស្សជុំវិញខ្លួនឡើយ ដោយសារតែគ្រប់គ្នាយល់ថា អ្នកនិពន្ធចិញ្ចឹមខ្លួនឯងមិនរស់ ពោលជាការងារដែលមិនមានតម្រូវការទីផ្សារខ្ពស់ និងប្រាក់កម្រៃច្រើន។

លោកទទួលស្គាល់ស្គាល់ថា បញ្ហាសេដ្ឋកិច្ច ជាចំណុចឧបសគ្គធំមួយរបស់អ្នកនិពន្ធភាគច្រើន ដែលពិបាកក្នុងការ​សម្រេច​ចិត្ត​ធ្វើជា​អ្នកនិពន្ធអាជីព។ ជាក់ស្តែង សូម្បីលោកផ្ទាល់ ក៏ពិបាកនឹងឆ្លងកាត់ដំណាក់កាលនេះម្តងៗដែរ ដោយហេតុថា លោកជាកូនកសិករ ម្តាយឪពុកជាអ្នកធ្វើស្រែចំការ និងមានបងប្អូនច្រើន លោកពិតជាត្រូវការប្រាក់កម្រៃរ៉ាប់រងចំណាយ​ក្នុងគ្រួសារ ហើយកិច្ចការតែងនិពន្ធនេះ ទម្រាំទទួលបានប្រាក់កម្រៃ ត្រូវប្រើពេលយូរ។ លោកបន្តថា មានពេលខ្លះគេ ទាក់ទងសរសេរ script រឿងឱ្យគេ ដោយសន្យាថាពេលថតរឿងហ្នឹងចប់ទើបឱ្យលុយ តែក្រោយពេលលោកបានបញ្ចប់ការងារហើយ គេក៏ប្រាប់វិញថា ខាងគេមានបញ្ហាមិនអាចថតរឿងហ្នឹងវិញ ធ្វើឲ្យការសរសេររបស់លោកប្រែជាបង់ កម្លាំងចោល ទាំងមិនបានកម្រៃអ្វីទាំងអស់ក៏មាន។

ទាក់ទាងនឹងការចាប់ផ្តើមក្នុងវិស័យជាអ្នកនិពន្ធ លោក ជា តុងហៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ជាពេលវេលាដែល លោកបានចូលរៀនផ្នែកតែងនិពន្ធដំបូង តាមរយៈការរៀនវគ្គសរសេរអត្ថបទភាពយន្ត។ ក្នុងឆ្នាំដដែលនោះ លោកបាន ជាប់ចំណោម Top Ten ក្នុងការប្រឡងអ្នកនិពន្ធវ័យក្មេងរបស់ផលិតកម្មរ៉ុក។

ក្រោយមកនៅឆ្នាំ២០១៨ លោកបានដាក់ប្រកួតប្រជែងស្នាដៃនិពន្ធម្តងទៀត ដើម្បីដណ្តើមឱកាសរៀនវគ្គសរសេរប្រលោម​លោកពីអ្នកនិពន្ធ ម៉ីសន សុធារី ។ នៅឆ្នាំដដែលនោះ អត្ថបទភាពយន្តខ្លីរបស់លោក ត្រូវបានជ្រើសរើសក្នុង កម្មវិធីប្រកួតភាពយន្តខ្នាតខ្លីរបស់ Soyo រដូវកាលទីពីរ ហើយជាប់ស្នាដៃរឿងខ្លីមួយទៀត និងបានបោះពុម្ពក្នុងសៀវភៅ កម្រងរឿងខ្លីមន្តទឹកខ្មៅ។ អ្នកនិពន្ធរូបនេះ បានចាប់ផ្តើមបង្កើនសកម្មភាព ចូលរួមទាំងការប្រឡងប្រជែងស្នាដៃ និងមានទាំងស្នាដៃសហនិពន្ធប្រលោមលោក​ចេញផ្សាយលើទំព័រ «ទសប៉ាកកា» និងទទួលបានការគាំទ្រផងដែរ។

លុះចូលដល់ឆ្នាំ២០១៩ លោកក៏ចាប់ផ្ដើមផ្ដោតទៅលើការប្រកួតប្រជែង ស្នាដៃអក្សរសិល្ប៍វិញម្តង ដែលកាលណោះ លោកបានជយលាភីលេខ៤ ផ្នែកប្រលោមលោកខ្លី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី។ ស្របគ្នានោះ លោកក៏ទទួលបានឱកាស សរសេរប្រលោមលោក «ពេលម៉ែចាស់ទៅ» ដែលជាសហនិពន្ធជាមួយអ្នកនិពន្ធ ពាន់ ភួងបុប្ផា និងបានចេញស្នាដៃ ប្រលោមលោក «ទឹកភ្នែកគជ់ខ្យង» ជាការទិញនិងបោះពុម្ពផ្សាយដោយ តម្រា។

បន្ទាប់មកទៀត នៅឆ្នាំ២០២០ លោកជាប់ជយលាភីការប្រឡងអត្ថបទល្ខោនអាន របស់អង្គការសិល្បៈខ្មែរអមតៈ។ នៅឆ្នាំបន្ទាប់​ ប្រឡងបានជយលាភីលេខ៥ ផ្នែកប្រលោមលោកខ្លី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ។ ឆ្នាំ២០២២ លោក​ទទួល​បានជយលាភី អក្សរសិល្ប៍ច្នៃប្រតិដ្ឋ របស់អង្គការសិល្បៈខ្មែរអមតៈ និងបានជយលាភីលេខ៣ ផ្នែករឿងខ្លី មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ និងឱកាសសហនិពន្ធភាពយន្តភាគខ្លី​ «ដប់លានវីយូ» របស់ Iconix Entertainment។ បន្ទាប់មក ឆ្នាំ២០២៣ ទទួលបានជយលាភី អក្សរសិល្ប៍ច្នៃប្រតិដ្ឋ របស់អង្គការសិល្បៈខ្មែរអមតៈម្តងទៀត។

អ្នកនិពន្ធរូបនេះ បានប្រាប់កម្ពុជាថ្មីដោយសង្ខេបៗថា ខ្លួនត្រូវបានក្រុមការងារបម្រើការនៅស្ថានីយទូរទស្សន៍ ក៏ដូចជារៀមច្បងមួយចំនួន ឱ្យតម្លៃលើសមត្ថភាព និងទាក់ទងឱ្យខ្លួននិពន្ធ រួមមានទាំងការនិពន្ធប្រលោមលោក; Script កម្មវិធី; រឿងខ្លី និងកិច្ចការមួយចំនួនទៀត ដែលទាក់ទងនឹងជំនាញរបស់លោកផ្ទាល់។ បន្ទាប់ពីមានឱកាសបញ្ចេញស្នាដៃតាមរយៈរឿងខ្លី ប្រលោមលោក អត្ថបទភាពយន្ត (TV series, Web-series) អត្ថបទព័ត៌មាន អ្នកនិពន្ធរូបនេះប្រាប់ថា “អ្វីដែលខ្ញុំចង់ឃើញខ្លួនឯងអាចធ្វើបានបន្ថែមទៀត នោះគឺ ដឹកនាំខ្លួនឯង​ឲ្យឈានដល់​ការនិពន្ធអត្ថបទ​ភាពយន្ត (ខ្នាតធំ) កំណាព្យទំនើបនិយម ទំនុកច្រៀង និងការសរសេររឿងខ្លីជាភាសាអង់គ្លេស។

រកមើលឱកាស ចាប់យកឱកាស និងបង្កើតឱកាស ជាអ្វីដែលអ្នកតាកែវរូបនេះ មិនដែលមើលរំលង ហើយតែងធ្វើឲ្យអស់​ពី​លទ្ធភាព ដោយការស្វែងរកសិក្សាជំនាញតែងនិពន្ធ ប្រកួតស្នាដៃឲ្យតែមានឱកាស និងការងារជាអ្នកនិពន្ធ Freelance ទាំងបានកម្រៃតិច ហើយគេដាក់លក្ខខណ្ឌមិនឲ្យមានឈ្មោះលើស្នាដៃនោះក៏ដោយ។ លោកបញ្ជាក់ថា ដោយសារតែការស្រឡាញ់ ចង់ចេះ ចង់អភិវឌ្ឍខ្លាំងលើជំនាញនេះ លោកអត់ធ្មត់និងព្យាយាមខ្លាំងណាស់។

បើនិយាយដល់ពាក្យថា «អ្នកនិពន្ធ» មនុស្សភាគច្រើននឹងគិតដល់ «ប្រលោមលោក» ប៉ុន្តែឆ្លៀតក្នុងឱកាសនេះ លោកចង់លើកមកពន្យល់ដែរថា “មែនទែនទៅ អ្នកនិពន្ធមានច្រើនប្រភេទ ហើយតាមរយៈការតែងនិពន្ធ គេអាចបង្កើតមាតិកា ឬនិពន្ធសាច់រឿងទៅតាមចំណូលចិត្ត និងភាពខ្លាំងរៀងៗខ្លួន ដោយមិនផ្តោតលើការនិពន្ធតែប្រលោមលោកនោះទេ”។ លោក ជា តុងហៃ អះអាងថា លោកចំណូលចិត្តទៅលើការតែងនិពន្ធប្រែប្រួលជាប់ជានិច្ច ពោលគឺមិនផ្តោតតែការនិពន្ធប្រលោមលោកភាគវែង ឬភាគខ្លីអ្វីនោះទេ ឲ្យតែទាក់ទងនឹងការនិពន្ធ គឺលោកអភិវឌ្ឍខ្លួនជាមួយនឹងកិច្ចការនោះជានិច្ច។

លោកលើកឡើងថា វិស័យតែងនិពន្ធក្នុងប្រទេសយើងតូចចង្អៀត មិនសូវមានទីផ្សារការងារសម្រាប់អ្នកនិពន្ធ ហើយអាជីព​ជាអ្នកនិពន្ធនេះ មិនសូវត្រូវបានលើកទឹកចិត្ត និងទូទៅបំផុតនៅកម្ពុជា ដែលយើងមើលឃើញថា អ្នកនិពន្ធភាគច្រើនមានការងារស្នូលផ្សេង ហើយយកការតែងនិពន្ធ ជាកិច្ចការបន្ទាប់បន្សំក៏ពិតមែន តែយ៉ាងណា ផ្លូវនៅតែមានសម្រាប់អ្នកតស៊ូដើរ។

ទោះជាបែបនេះក្តី លោកយល់ថា បើសិនជាដាក់ចិត្តដើរលើវិថីតែងនិពន្ធអាជីព​ អ្នកនិពន្ធត្រូវផ្ដោតលើការអភិវឌ្ឍនខ្លួន អភិវឌ្ឍសមត្ថភាព​ មិននៅមួយកន្លែង ហើយភាពអំណត់អត់ធ្មត់ ក៏ជាអ្វីដែលអ្នកនិពន្ធមិនអាចខ្វះបានផងដែរ ដ្បិតថាការងារនេះ ត្រូវចំណាយពេលយូរ ថាមពលច្រើន និងការតាំងចិត្តខ្ពស់។

យ៉ាងណាមិញ លោក ជា តុងហៃ លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ដែលស្រឡាញ់ការតែងនិពន្ធ ត្រូវទទួលការបណ្តុះបណ្តាលពីការតែងនិពន្ធឱ្យបានច្បាស់លាស់ ដ្បិតថាការតែងនិពន្ធផ្តើមចេញពីទេពកោសល្យផ្ទាល់ខ្លួនមួយ តែដុះខាត់ពីអ្នកនិពន្ធរៀមច្បង នឹងជួយឱ្យអភិវឌ្ឍសមត្ថភាពបានលឿន និងស្គាល់ផ្លូវកាន់តែច្បាស់។
ទន្ទឹមនឹងនេះ លោកថា អ្នកនិពន្ធគួររក្សាការអភិវឌ្ឍសមត្ថភាពតាមរយៈការបន្តសរសេរ និងស្វ័យសិក្សាឱ្យបានច្រើន​​ ពិសេស​គឺរៀនឱ្យត្រូវនឹងភាពខ្លាំងរបស់ខ្លួន ហើយចាំបាច់ណាស់ ដែលអ្នកនិពន្ធត្រូវស្គាល់ខ្លួនឯង ថាខ្លួនជាអ្នកនិពន្ធបែបណា ពូកែសរសេរបែបណា៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម