ព័ត៌មានជាតិ
កសិករកម្ពុជា ត្រូវការកម្ចីមានអត្រាការប្រាក់ទាប ដើម្បីជំរុញផលិតកម្មកសិកម្ម
បច្ចុប្បន្នកសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម។ នេះជាការលើកឡើងរបស់ លោក ឌីត ទីណា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃប្រទេសជប៉ុន បានមានប្រសាសន៍ថា សព្វថ្ងៃក្រសួងកសិកម្មបានរៀបចំគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាដើម្បីធានានិរន្តរភាពស្បៀង និងផ្ដោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើមផលិត និងជំរុញនូវផលិតផលដែលមានសក្ដានុពល មានតម្លៃទីផ្សារល្អ សម្រាប់ការនាំចេញ។ ជាក់ស្ដែង មានស្រូវ ស្វាយចន្ទី ជាដើម ដើម្បីឱ្យកសិករអាចបង្កើនចំណូល មានចំណេញ និងមានប្រសិទ្ធភាព។

លើសពីនេះទៀត លោករដ្ឋមន្ត្រីថា កសិករកម្ពុជាក៏ត្រូវការកម្ចីដែលមានអត្រាការប្រាក់ទាប និងទំនុកចិត្តនានាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code ក៏ដូចជាការផ្សព្វផ្សាយ ពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់មានភាពប្រសើរឡើងស្របតាមស្តង់ដារគោលនយោបាយនិងទីផ្សារ។
យ៉ាងណាមិញ បើតាមលោក ឌិត ទីណា គម្រោងអភិវឌ្ឍវិស័យកសិកម្ម ត្រូវបានយកចិត្តទុកដាក់ និងគិតគូរលើការកាត់បន្ថយថ្លៃដើម ការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ មានការតាំងចិត្ត មានឆន្ទៈ ព្រមទាំងការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចផងដែរ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?