ព័ត៌មានជាតិ
រូបសំណាកសំពៅមាស ស្ថិតនៅស្រុកកោះធំ ត្រូវបានសម្ពោធជាផ្លូវការ
ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាកសំពៅមាស នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

រូបសំណាកសំពៅនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ មានទីតាំងស្ថិតនៅត្រង់ច្រមុះជ្រូកចន្លោះផ្លូវជាតិលេខ២១ចាស់ និងផ្លូវជាតិលេខ២១ថ្មី ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន នៅលើទីតាំងដីសរុបទំហំ១,២៥៤ ម៉ែត្រការ៉េ ក្នុងនោះមានរៀបចំការ៉ូឡាអមសងខាងទំហំ៩៨៨ម៉ែត្រការ៉េ ដាំស្មៅទំហំ១៧៥ម៉ែត្រការ៉េ និងតួសំពៅមានទំហំ៥២ម៉ែត្រការ៉េ ចែកចេញជាពីរផ្នែកគឺ៖

១-ផ្នែកគ្រឿងទ្រសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ធ្វើពីបេតុង ដោយជុំវិញមានឆ្លាក់ជារូបចម្លាក់ក្នុងរចនាបថបាយ័ន្ត ដែលពិពណ៌នាអំពីកងទ័ពជើងទឹកដ៏ខ្លាំងក្លារ ដែលបង្ហាញពីជ័យជម្នះរបស់ព្រះបាទជ័យវរ្ម័នទី៧ និងការដឹកជញ្ជូនស្បៀង និងការដោះដូរទំនិញផ្សេងៗ ដែលបង្ហាញពីភាពរីកចម្រើនរបស់ចក្រភពអង្គរក្នុងសម័យកាលនោះ។

២-ផ្នែកតួសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៧ម៉ែត្រ តួសំពៅទាំងមួលធ្វើពីបេតុង ដែលជុំវិញគែមសំពៅមានឆ្លាក់រូបត្រី៣៣ តំណាងឲ្យគុណលោកឳពុកនិងអ្នកម្តាយ និងនៅផ្នែកក្បាលសំពៅមានឆ្លាក់រូបនាងនាគ ដែលជាការរំលឹកដល់ព្រះនាងនាគដែលជាបឋមក្សត្រ និងអ្នកកសាងទឹកដីខ្មែរ ក្តោងសំពៅមានកម្ពស់១២ម៉ែត្រ ធ្វើពីបេតុង និងនៅខាងចុងក្តោងមានដោតទង់ទាំង៣ តំណាងឲ្យបាវចនាជាតិគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ