ព័ត៌មានជាតិ
បើកការដ្ឋានកែលម្អផ្លូវដីមួយខ្សែជាផ្លូវបេតុងប្រវែងជាង ៧០០ ម៉ែត្រនៅក្នុងក្រុងកែប
រដ្ឋបាលក្រុងកែបបានបើកការដ្ឋានជួសជុលកែលម្អផ្លូវក្នុងក្រុងកែបមួយខ្សែឲ្យទៅជាផ្លូវបេតុងអាមេមានប្រវែងជាង ៧០០ ម៉ែត្រ និងទទឹង ៥ម៉ែត្រ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បន្ទាប់ពីរងការខូចខាតពិបាកធ្វើដំណើរ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ផ្លូវបេតុងអាមេមួយខ្សែនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ពលរដ្ឋសម្រាប់បម្រើដល់ជីវភាពរស់នៅក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយដែររបស់ខេត្តកែប។
ពលរដ្ឋឈ្មោះ លោក ញឹម សាន់ ជាចាស់ទុំក្នុងភូមិអូក្រសារបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបង្កការលំបាករាល់ឆ្នាំ ជាពិសេសរដូវវស្សា តែងលិចទឹកជាប្រចាំ និងមានភក់ជ្រាំ។ អាជ្ញាធរកន្លងទៅធ្លាប់បានជួយជួសជុលអោយជាប្រចាំដែរ តែមិនអាចធន់ជាមួយការធ្វើចរាចរណ៍រាល់ព្រឹកល្ងាចបានទេ រាប់ទាំងការដឹកទំនិញ និងកសិផលរបស់ពលរដ្ឋផងដែរ។


ពលរដ្ឋដដែលសម្តែងការពេញចិត្តចំពោះសមិទ្ទផលថ្មីនេះ ដែលជួយសម្រូលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ធ្វើដំណើរងាយស្រួល៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច