ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សង្រ្គាមវាងាយបង្កើតណាស់ ប៉ុន្តែការរំលត់ភ្លើងសង្រ្គាមទើបវាជារឿងលំបាក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការបង្កើតសង្រ្គាម គឺជារឿងងាយស្រួលទេ តែការពន្លត់ភ្លើងសង្រ្គាមទើបជារឿងដែលលំបាក។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សង្រ្គាមវាងាយបង្កើតណាស់ សម្រេចចិត្តត្រឹមតែប៉ុន្មាននាទី គឺសង្រ្គាមផ្ទុះហើយ ប៉ុន្តែការរំលត់ភ្លើងសង្រ្គាមទើបវាជារឿងលំបាក លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបិតាជាតិរបស់យើង ព្រះបរមរតនកោដ្ឋ គឺសម្រេចចិត្តក្នុងតែប៉ុន្មានតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញផលវិបាកពីការសម្រេចចិត្តនេះ បានធ្វើឲ្យប្រទេសមានសង្រ្គាម ដែលសម្លាប់ប្រជាជនពេលនោះរាប់សែននាក់ របួស ពិការរាប់ម៉ឺននាក់»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បន្ទាប់មក ប្រទេសកម្ពុជា បានចូលដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់។ ក្រោយមកទៀត ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន បានរំដោះប្រជាជនចេញពីរបប ប៉ុល ពត តែសង្រ្គាមនៅមានបន្តរហូតដល់ឆ្នាំ ១៩៩៨ ទើបប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះថា «ហើយបានចាប់ផ្ដើមពីចំណុចដែលលំបាកបំផុត ទម្រាំមកដល់ពេលនេះ ទម្រាំរកបាននូវសន្តិភាព តា អ៊ុំ ពូ ត្រូវយកក្បាលទៅដូរទើបមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ តាបានយកក្បាលទៅដូរច្រើនហើយ ទីមួយយកក្បាលទៅដូរដើម្បីរំដោះប្រជាជនឆ្នាំ ១៩៧៩ បើសិនជាពេលនោះតាមិនយកក្បាលទៅដូរទេ សួរថាឥឡូវនេះ ជាចំណុចជាក់ស្ដែងមួយថាតើ អ្នកណានឹងធ្វើកិច្ចការងារនោះ មិនមែនជាបញ្ហាលេងសើចទេ»។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សា ការពារសន្តិភាព និងបានអំពាវនាវឲ្យបន្តថែរក្សាការពារសន្តិភាព បន្តទៀត ដែលជាគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ