ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ម្ចាស់បុរីបញ្ឈប់ភ្លាម រឿងរឹបអូសផ្ទះអតិថិជន, ឈប់សិន និយាយគ្នាសិន
ម្ចាស់បុរី ដែលត្រូវរឹបអូសផ្ទះ ឈប់សិន និយាយគ្នាសិន ចាប់ពីពេលនេះទៅ មិនត្រូវរឹបអូសផ្ទះពលរដ្ឋឡើយ សូមមេត្តាយោគយល់ ទប់ស្កាត់ បញ្ឈប់ភ្លាមរឿងរឹបអូស តែអ្នកទិញត្រូវតែមានទំនួសខុសត្រូវផងដែរ។ នេះជាការអន្តរាគមន៍លើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើដំណឹងដែលថា មានព័ត៌មានម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញដែលបង់ប្រាក់រំលស់មិនទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ សូមកុំរឹបអូសយកផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពបង់ប្រាក់ប្រចាំខែ ដោយសារបញ្ហាហិរញ្ញវត្ថុ។ សម្តេចអំពាវនាវបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួនជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) ព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣។
សម្តេច បានលើកឡើងថា បើទោះបីជាមិនរឹបអូស ក៏ថៅកែម្ចាស់បុរីមិនមានការខាតបង់នោះដែរ។ មានន័យថា ម្ចាស់បុរីចំណេញទៅវិញទេ, ចំណេញត្រង់ថា ការប្រាក់នៅតែជាការប្រាក់ដដែល គ្រាន់តែឱ្យអ្នកទិញអូសបន្លាយពេលសងវែងជាងមុនប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្រ្តី បន្តថ្លែងដូច្នេះថា« ខ្ញុំសុំស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យ ដូចជាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអចលនទ្រព្យ ធ្វើការលើរឿងនេះ ជាមួយសមាជិកសមាគមនៅតាមបុរីនានា កុំឱ្យថា មិនបានបង់ខែនឹងរឹបអូសយកខែនឹង ដែលខ្ញុំទទួលបានព័ត៌មានខ្លះ តើពិត ឬមិនពិត?»។
សម្តេចតេជោ សង្កត់ធ្ងន់ថា បើធ្វើដូច្នេះ គឺខូចខាតធ្ងន់ណាស់ សេដ្ឋកិច្ចកម្ពុជា នឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់, ហើយអ្នកដែលគ្រោះថ្នាក់ គឺអ្នកដែលបង់រំលស់ ត្រូវបានគេរឹបអូស។ « ឥឡូវថា តម្លៃផ្ទះ ៧ម៉ឺនដុល្លារ, បង់បាន ៥ម៉ឺនដុល្លារហើយ ស្រាប់តែមិនបានបង់តែមួយរយៈកាល ម្ចាស់បុរីរឹបអូស អ៊ីចឹងលុយ ៥ម៉ឺនដុល្លារដែលបានបង់ហើយ ក៏ត្រូវបាត់ ឯផ្ទះក៏អត់បាននៅ, នេះជាការឈឺចាប់មួយ»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្តេចតេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេល៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?