ព័ត៌មានជាតិ
រាជរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់ App សាធារណៈដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឈ្មោះថា
Public IDPoor App សម្រាប់ជាវិធានដល់កិច្ចអន្តរាគមន៍លើការងារគាំពារសង្គមនៅកម្ពុជាប្រកបដោយប្រ
សិទ្ធភាព គណនេយ្យភាព និងតម្លៃភាពសង្គម។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យកាលពីថ្ងៃទី០៨មិថុនា លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ
បានមានប្រសាសន៍ថា កម្មវិធីថ្មីនេះបានភ្ជាប់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី-ខេត្ត ធ្វើការវាយតម្លៃ និងជួយពង្រឹងគុណភាព ប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា កម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះអាចដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ ដើម្បីផ្តល់ឱកាស និងភាពងាយស្រួលដល់សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងៗក្នុងការផ្តល់មតិជំទាស់
និងសំណូមពរទៅអ្នកអនុវត្ត និងអ្នកគ្រប់គ្រងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអំពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។

លោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានគាំទ្រចំពោះការដាក់ឱ្យដំណើរការនូវកម្មវិធីសង្គមមួយនេះ។ លោកបានមានប្រសាសន៍ថា នេះគឺជាការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ
និងក្រុមគោលដៅផ្សេងៗបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម