Connect with us

ព័ត៌មានជាតិ

ស្តង់ដា​កិច្ចសន្យា​រួម​លើ​កម្ចី​ធនាគារ​ជិត​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ

បានផុស

នៅ

តាម​មន្រ្តី​សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា កិច្ចសន្យា​ស្តង់ដារួម​ (Standard of Loan Agreement) ​លើ​កម្ចី​ហិរញ្ញវត្ថុ​កំពុង​ឈានទៅ​បញ្ចប់​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក កាំង តុងងី​ អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​​ក្នុង​ឱកាស​ដឹកនាំ​អ្នកសារព័ត៌មាន​ទស្សនកិច្ច​សិក្សា​ពី​សេវា​ឥណទានជនបទ​កាលពីពេលថ្មីៗ​នេះ​ថា​ សមាគម​កំពុង​ត្រៀម​នឹង​ដាក់ឱ្យអនុវត្ត​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា (Standard of Loan Agreement) សម្រាប់​លក្ខ​ខណ្ឌ​នៃ​ការផ្តល់ប្រាក់​កម្ចី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង តុងងី​ អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​​

ការ​ធ្វើ​​កិច្ចសន្យាកម្ចី​​មាន​រូបភាព​ខុសៗ​គ្នា និង​ខ្លះ​មិន​មាន​​តម្លាភាព។ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សន្យា​រវាង​អតិថិជន​និង​សេវាផ្តល់​កម្ចី​​ហិរញ្ញវត្ថុ​មាន​ភាព​ច្បាស់លាស់​និង​មាន​ស្តង់ដា​រួម សមាគម​បាន​បញ្ចប់​ការ​​រៀបចំកុងត្រា​ស្តង់ដាហើយ​គ្រោង​ដាក់​បង្ហាញ​ទៅ​ធនាគារ​ជាតិ​ពិនិត្យ​​បន្ថែម​។

`«អ្វី​យើង​ធ្វើ​ចុងក្រោយនេះ​ជា​កុងត្រាស្តង់ដា​។ មេធាវី​បានពិនិត្យរួច​ហើយខ្លឹមសារ​​ផ្លូវ​ច្បាប់​អត់មានអីខុស​ទេ យើង​នឹង​យក​ទៅ​​បង្ហាញ​ធនាគារជាតិ​។ ហើយឆាប់ៗ​នេះ​នឹង​មាន​សន្និសីទ​​បង្ហាញ​ជា​សាធារណៈ​ផង​ដែរ»។ លោក កាំង តុងងី បញ្ជាក់។

កិច្ចសន្យា​ស្តង់ដា​រួម​នេះ​​ផ្តួចផ្តើម​បង្កើត​​ឡើង​ដោយ​​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ ក្នុង​ឆ្នាំ​ ២០២២។ លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិ​រញ្ញ​វត្ថុ​ទាំងអស់​រួមមាន ធនាគារ​​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ភតិសន្យា​។ កិច្ចសន្យា​ស្តង់ដា​នេះ​មាន​ព័​ត៌​មានចែង​ពី​លក្ខខណ្ឌ​គឺ​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​សម្រាប់​លក្ខ​ខណ្ឌ​នៃ​ការខ្ចីប្រាក់​។

លោក ម៉ី វាសនា នាយកប្រតិបត្តិ​ប្រាក់​​កម្ចីនៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជាបាន​ឲ្យ​ដឹង​ថា ការដាក់ចេញ​លក្ខខណ្ឌ​ស្តង់ដា​រួ​មតែមួយ​បែប​​នេះ​​ជួយ​ការពារ​ទាំង​អតិថិជន និង​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​។

លោក​បន្ត​ថា កន្លងទៅកិច្ចសន្យាឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មិនទាន់មានភាពស៊ីគ្នា ឬមិនទាន់មានស្តង់ដាររួម។ យ៉ាងណាមិញ ក្នុ​ងកិច្ចសន្យារួមនេះក៏​មាន​ចំណុច​​មួយ​ចំនួនអាច​ខុសគ្នា ប៉ុន្តែ​លក្ខខណ្ឌ​ទាំងអស់​គឺ​ដូចគ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម