Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​គាំពារ និង​ការ​អភិវឌ្ឍ​កុមារ​តូច បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹង​មាំ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​កញ្ចប់​អប់រំ​មាតាបិតា​ស្ដីពី​ការ​ចិញ្ចឹម​បីបាច់​កុមារ​តូច កាលពី​ថ្ងៃ​ទី ៨ មិថុនា លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ដែល​បាន​កំណត់​ចក្ខុវិស័យ​ថា ៖ “​កុមារ​តូច​ទាំងអស់ ចាប់​តាំងពី​កំណើត​រហូតដល់​អាយុ​ក្រោម ៦ ឆ្នាំ ត្រូវ​ទទួល​បាន​សេវា​គាំពារ និង​អភិវឌ្ឍន៍ ជាពិសេស​កុមារ​តូច​រងគ្រោះ កុមារ​តូច​ងាយ​រងគ្រោះ និង​ក្រខ្សត់ ស្របតាម​រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា​”។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ស្ថិត​ក្នុង​បរិបទ​នេះ ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្ដើម​ចេញពី​ការ​គាំទ្រ​ការ​អនុវត្ត​តាម​បែប​ពហុ​វិស័យ​បញ្ចូល​គ្នា។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្នុង​រយៈពេល ១០ ឆ្នាំ ចុង​ក្រោយ​នេះ ថ្នាក់​មត្តេយ្យ​សិក្សា​គ្រប់​រូបភាព​មាន​ការ​កើន​ឡើង​ពី ៨ ៩១១ ថ្នាក់ នៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ ដល់ ១៤ ៩៥៦ ថ្នាក់ នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣។ ក្នុង​នោះ​ឆ្នាំ​សិក្សា ២០២២-២០២៣ ថ្នាក់​មត្តេយ្យ​សិក្សា​រដ្ឋ​មាន ៨ ៤៥២ ថ្នាក់​មត្តេយ្យ​សិក្សា​សហគមន៍​មាន ៣ ៤៥៩ (ក្នុង​នោះ​មត្តេយ្យ​សិក្សា​សហគមន៍​មាន​លក្ខណៈ​ស្តង់ដារ​មាន ១ ៣០៥ ថ្នាក់) និង​ថ្នាក់​មត្តេយ្យ​សិក្សា​ឯកជន​មាន ៣ ០៤៥។ ចំពោះ​កុមារ​អាយុ ៥ ឆ្នាំ ទទួល​បាន​សេវា​អប់រំ​កុមារ​តូច​គ្រប់​រូបភាព ៦៤.៨% រីឯ​កុមារ ៣៦% ផ្សេងទៀត ដែល​មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍ នៃ​ការ​អភិវឌ្ឍ ចាំបាច់​ត្រូវ​រួមគ្នា​វិនិយោគ​បែប​ពហុ​វិស័យ ដើម្បី​ពួកគេ​មានលទ្ធភាព​ទទួល​បាន​ការអប់រំ​បាន​ទាន់​ពេលវេលា ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត នៃ​ការសិក្សា។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «យើង​ក៏​លើក​ទឹកចិត្ត​មាតាបិតា ឲ្យ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​កុមារ​តូច​បាន​ទទួល​ការ​សិក្សា​ពី​ដំបូង តាមរយៈ​ការ​ទទួល​ចំណេះដឹង​ពី​គ្រូ​មត្តេយ្យ​សិក្សា និង​អ្នក​ជំនាញ​ផ្សេងទៀត ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម