ព័ត៌មានជាតិ
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
អ្នកជំនាញអចលនទ្រព្យល្បីៗនៅកម្ពុជា បានលើកឡើងថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញ ដែលអស់លទ្ធភាពបង់បន្ត កើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំង រហូតដំណឹងនេះជ្រាបដល់សម្តេចតេជោ ហ៊ុន សែន។

ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ ដោយអំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាពដែលអាចទទួលយកបាន ប៉ុន្តែអ្នកទិញ ត្រូវតែមានទំនួលខុសត្រូវផងដែរ។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត គាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់បុរីរឹបអូសផ្ទះពលរដ្ឋ ជាអតិថិជន ដែលបង់ប្រាក់រំលស់មិនទាន់ពេល។ ប៉ុន្តែលោកឧកញ៉ា គូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯង ក៏គួរតែមានទំនួលខុសត្រូវផងដែរ ព្រោះថា បើសិនជាមិនបង់សោះ ក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយ ដែលអាចធ្វើទៅបាន។

ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ា គឹម ហ៊ាង ស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់បុរីខ្ចីលុយធនាគារ ដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះ ប្រសិនបើចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារ ក៏មានបញ្ហាដូចគ្នា។ លោកបន្តដូច្នេះថា« បើសិនជាម្ចាស់បុរីយោគយល់ដល់អ្នកទិញ វាក៏ជាពេលវេលាដែលធនាគារយោគយល់ដល់ម្ចាស់បុរីដូចគ្នា នេះទើបជាយន្តការឈ្នះឈ្នះទាំងអស់គ្នា»។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) បានលើកឡើងថា ការអន្តរាគមន៍របស់សម្តេចតេជោ ក្នុងកាលៈទេសៈនេះ គឺជារឿងប្រសើរបំផុត ចំពោះពលរដ្ឋដែលពុំមានលទ្ធភាពបង់ជូនបុរីទាន់ពេលវេលា។ លើសពីនេះទៀត លោកឧកញ៉ា បានថ្លែងកោតសរសើរទៅលើការផ្តល់គំនិតដ៏ឆ្លាតវៃរបស់សម្តេចតេជោ ឱ្យមានការរៀបចំឥណទាន និងកម្ចីបង់ប្រចាំខែឡើងវិញ។ បន្ថែមលើនេះ បើតាមលោកឧកញ៉ា សំ សុខនឿន បញ្ហាដែលខុសឆ្គងមួយទៀតនោះ គឺធនាគារមួយចំនួន នៅពេលដែលអតិថិជនទិញផ្ទះ ក្នុងតម្លៃមួយដែលបានសិក្សាលទ្ធភាពចុះកិច្ចសន្យាកម្ចីជាមួយធនាគាររួចហើយ បែរជាធនាគារឆ្លៀតដំឡើងការប្រាក់បន្ថែម ដោយលើកហេតុផលស្ថានភាពសេដ្ឋកិច្ចមិនល្អទៅកាន់អតិថិជន ខណៈដែលអ្នកទិញកំពុងជួបបញ្ហាហិរញ្ញវត្ថុប្រចាំខែ។ លោកឧកញ៉ា សង្កត់ធ្ងន់ថា ធនាគារ ឬម្ចាស់បុរី មិនគួរធ្វើបែបនេះទៅលើអតិថិជនខ្លួននោះទេ ព្រោះអាចខាតបង់ទាំងអស់គ្នា។

ចំណែកលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលមានជំនាញច្បាស់ក្នុងវិស័យអចលនទ្រព្យ បានប្រាប់កម្ពុជាថ្មីដែរថា ជាការពិតណាស់ ម្ចាស់បុរីក៏រងសម្ពាធពីធនាគារ ប៉ុន្តែទោះយ៉ាងណា ត្រូវរកចំណុចកណ្តាលរួមមួយ រវាងឬសគល់នៃបញ្ហា។ ក្នុងន័យនេះ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ ឯធនាគារ ក៏គួរសម្របសម្រួលទៅម្ចាស់បុរីដែរ នៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា។

លើសពីនេះទៀត លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ជាយន្តការដែលអាចដោះស្រាយបញ្ហាដ៏ល្អបំផុតនោះ គឺរាជរដ្ឋាភិបាល គួរបោះទុនវិនិយោគមួយចំនួនទៅលើធនាគារពាណិជ្ជ ដោយផ្តល់នូវចម្ចីបន្ថែមដល់ម្ចាស់បុរី និងបន្ធូរបន្ថយទៅលើអត្រាការប្រាក់សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នោះនឹងជួយឱ្យវិស័យនេះ ទទួលបាននូវភាពរឹងមាំមានកំណើននៃការទិញលក់កើនឡើង។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?