Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ផ្ដល់ចំណេះដឹងផ្នែកឌីជីថលដល់សិស្សឲ្យចេះវិធីការពារហានិភ័យ ពីការប្រើប្រាស់ប្រព័ន្ធអនឡាញ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដល់​ចំណេះដឹង​ផ្នែក​ឌីជីថល​ដល់​សិស្សានុសិស្ស​ដើម្បី​ឲ្យ​ចេះ​ពី​វិធី​ការពារ​ហានិភ័យ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ដូចជា ការ​ឆបោក ការ​បំពាន​កេរ្តិ៍​ខ្មាស ការ​គំរាម​កំហែង និង​ការ​ទប់ស្កាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​នៅ​តាម​បណ្ដាញ​សង្គម​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​អក្ខរកម្ម​ឌីជីថល ដល់​សិស្សានុសិស្ស​តាម​គ្រឹះស្ថានសិក្សា​គោលដៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ៩ មិថុនា​នេះ លោក សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ បាន​ធ្វើការ​បែងចែក​ជា​ពីរ​ទម្រង់ គឺ ទម្រង់​វីដេអូ​អន​ឡាញ និង​ទម្រង់​ជួបជុំ​ផ្ទាល់ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ផ្នែក​ឌីជីថល​សំខាន់ៗ​មួយ​ចំនួន​ជូន​ដល់​សិស្សានុសិស្ស​ឲ្យ​ចេះ​ការពារ​ហានិភ័យ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ដូចជា ការ​ឆបោក ការបំពាន​កេរ្តិ៍​ខ្មាស ការ​គំរាមកំហែង និង​ការទប់ស្កាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​នៅ​តាម​បណ្ដាញ​សង្គម​នានា។ ការ​បង្កើត ការ​ដាក់​ពាក្យ​សម្ងាត់​រឹងមាំ និង​ការ​ប្រើប្រាស់​ទំព័រ​ហ្វេស​ប៊ុក និង​បណ្ដាញ​សង្គម​នានា។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ការ​បង្ហាញ​ពី​បច្ចេកទេស​ងាយៗ ដោយ​ប្រើ​ធនធាន​ដែល​មាន​ស្រាប់​ដូចជា ទូរសព្ទ ស្មាត​ហ្វូន កុំព្យូទ័រ និង កុំព្យូទ័រ​បន្ទះ ដើម្បី​បង្កើត​ជា​វីដេអូ​អប់រំ​ខ្លីៗ និង​កម្មវិធី​បច្ចេកវិទ្យា​ផ្សេងៗ។ ការ​ស្វែងរក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​របៀប នៃ​ការ​ប្រើប្រាស់​កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, និង Canva ជាដើម ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​ប្រកប​កិច្ចការ​ផ្សេងៗ​ប្រចាំថ្ងៃ។ បញ្ជ្រាប​ខ្លឹមសារ​អំពី​ភាពជា​ពលរដ្ឋ​ឌីជីថល​ប្រកបដោយ​ការទទួលខុសត្រូវ លើកទឹកចិត្ត​ឲ្យ​យុវជន​បង្កើត​ព័ត៌មាន​ល្អៗ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ហើយ​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ទូទៅ​។ល។

លោក​បាន​បន្ត​ទៀត​ថា ក្រោយពី​បាន​បញ្ចប់​វគ្គ​សិក្ខាសាលា​នេះ សិស្សានុសិស្ស អាច​មាន​សមត្ថភាព​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ជា​ពលរដ្ឋ​សាកល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​អាច​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ខ្លួនឯង ជួយ​ដល់​ការ​សិក្សា និង​ការ​ស្វែង​យល់​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើតឡើង​ពី​ការប្រើប្រាស់​កម្មវិធី​ឌីជីថល​ទាំងនោះ រួម​ទាំង​ការ​ចេះ​ការពារ​ខ្លួន​ឲ្យ​ចៀស​ផុត​ពី​ការ​ឆបោក ការ​បៀតបៀន​កេរ្តិ៍​ខ្មាស និង​ការ​គំរាមកំហែង​ពី​ប្រព័ន្ធ​អន​ឡាញ​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម