ព័ត៌មានជាតិ
លោក គន់ គីម ស្នើអាជ្ញាធរឲ្យជួយពិនិត្យផ្តល់ប័ណ្ណក្រីក្រដល់គ្រួសារអតីតយុទ្ធជន
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្កិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គរដ្ឋលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានលើកឡើងថា នាពេលកន្លងមករាជរដ្ឋាភិបាលក៏ដូចជាសមាគមយុទ្ធជនកម្ពុជាតែងតែបានគិតគូរដោះស្រាយបញ្ហាលំបាកជាច្រើនជូនអតីតយុទ្ធជនក៏ដូចជាផ្ដល់ប័ណ្ណព្យាបាលសុខភាពតដំឡើងប្រាក់ខែជួយផ្ដល់ដីធ្លី និងផ្ទះសំបែងជាបណ្ដើរៗដែលរហូតមកដល់ថ្ងៃនេះបានជាង៤ពាន់គ្រួសារនៅសល់ជាង៤ពាន់គ្រួសារទៀតកំពុងដោះស្រាយ ក្នុងនោះខេត្តកំពតក៏នៅសល់ជាង៦០០គ្រួសារទៀតដែរ។ ហើយកិច្ចការងារនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជាប្រធានកិត្តិយសសហគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពតកំពុងខិតខំដោះស្រាយ។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តមអភិបាលខេត្តសង្កេតឃើញចំណុចខ្វះខាតមួយចំនួនដែរតែងតែកើតមានជាញឹកញាប់ គឺគ្រួសារអតីតយុទ្ធជនខ្វះខាតលទ្ធភាពព្យាបាលជំងឺខ្លួនឯងពេលឈឺថ្តាត់ម្តងៗ។ ដូច្នេះហើយឯកឧត្តមបានស្នើរដល់អាជ្ញាធរអោយជួយគិតពិនិត្យលទ្ធភាព និងផ្ដល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជនផង។

ជាមួយគ្នានេះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក ឃុំសង្គាត់ ជួយពិនិត្យលទ្ធភាព ក្នុងការផ្តល់ប័ណ្ណក្រីក្រជូនដល់គ្រួសារអតីតយុទ្ធជន ដើម្បីឲ្យពួកគាត់អាចព្យាបាលជំងឺដោយឥតគិតថ្លៃ។
ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាក្រុងកំពត នៅសាលសន្និសឹទខេត្តកំពតនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់សូមទៅចូលរួមបោះឆ្នោត ពិសេសត្រូវធ្វើជាសកម្មជនឲ្យបក្សគណបក្សប្រជាជនកម្ពុជា កៀរគរសមាជិក សាច់ញាតិទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ កក្កដា ២០២៣ខាងមុខនេះ។

តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពតបានឲ្យដឹងថា ខេត្តមានអតីតយុទ្ធជនសរុប៤៣៥៦នាក់ ក្នុងនោះជនពិការ១៦៤៨នាក់ និវត្តន៍ជន ១១៩៩នាក់ ជនបាត់បង់សមត្ថភាព៣៣នាក់ គ្រួសារជនពលី ១៣៧៧នាក់ និងគ្រោះសារជនមរណៈភាព៩៧នាក់៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ