Connect with us

ព័ត៌មានជាតិ

មកស្គាល់យុវវ័យ ៣រូប តែងបង្ហាញគន្លឹះល្អៗ​សម្រាប់ការរៀនសូត្រ

បានផុស

នៅ

បណ្តាញទំនាក់ទំនងសង្គម ត្រូវបានប្រើប្រាស់ជាប្រយោជន៍យ៉ាងទូលំទូលាយ មិនថាសម្រាប់ការសិក្សារៀនសូត្រ មុខជំនួញ ឬគោលបំណងដទៃផ្សេងទៀត។​ អ្វីដែលគួរឱ្យកត់សម្គាល់ យុវជនសម័យថ្មីនាពេលបច្ចុប្បន្ន កាន់តែយល់ច្បាស់ និងចូលចិត្តចែករំលែកនូវអ្វីដែលល្អៗសម្រាប់គ្នា ពិសេសតាមរយៈ បណ្តាញទំនាក់ទំនងសង្គមនេះផ្ទាល់តែម្តង ដូចជាការបង្កើតមាតិកាទាក់ទងនឹងការកម្សាន្ត ព័ត៌មាន ពិសេសចំណេះ ជំនាញ និងបទពិសោធន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី សូមធ្វើការចែករំលែកប្រភពធនធានមនុស្ស ៣រូប ក្នុងចំណោមអតីតសិស្សនិទ្ទេសA ជាច្រើនផ្សេងទៀត នៃអ្នកជំនាន់ក្រោយរបស់កម្ពុជា ដែលសុទ្ធសឹងតែជាអ្នកផលិត និងចែករំលែកមាតិកាចំណេះដឹងសំខាន់ៗ។
១. ប៉ូលី រតនៈ (Poly ratanak)
ការចាប់ផ្តើមផលិតវីដេអូឃ្លីបពីគន្លឹះខ្លះៗទាក់ទងនឹងការរៀនសូត្ររបស់ រតនៈ ដំបូងគឺនៅអំឡុងឆ្នាំ២០១៧ ជាមួយនឹងការចែករំលែកវិធីសាស្ត្រសិក្សាលើមុខវិជ្ជាផ្សេងៗ សម្រាប់សិស្សកម្រិតវិទ្យាល័យ រហូតដល់គន្លឹះសិក្សារៀនសូត្រ អំពីចំណេះដឹងទូទៅ។ យុវជនវ័យក្មេងរូបនេះ តែងតែងផលិតវីដេអូទាក់ទងគន្លឹះ និងវិធីសាស្ត្រសិក្សារៀនសូត្រ ក៏ដូចជាណែនាំសៀវភៅល្អៗសម្រាប់អ្នកដែលចូលចិត្តអាន ហើយទទួលបានគាំទ្រ និងតាមដានច្រើនពីសាធារណជន ពិសេសសិស្ស-និស្សិត។

២. សេង រ័ត្នសេដ្ឋាមុនី​ (SENG Rothsethamony)​
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A (ឆ្នាំ២០១៨) ដែលបច្ចុប្បន្ន កំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកផលិតមាតិកាមួយរូប ដែលសាធារណជនភាគច្រើនស្គាល់យុវតីរូបនេះ តាមរយៈការចែករំលែកចំណេះដឹង និងគន្លឹះសិក្សារៀនសូត្រដើម្បីទទួលបានអាហាររូបករណ៍ជាដើម។ ក្រៅពីនោះ ក៏សង្កេតឃើញ រ័ត្នសេដ្ឋាមុនី ចែក រំលែកនូវបទពិសោធល្អៗ ទាក់ទងនឹងសកម្មភាពទូទៅមួយចំនួននៅអាមេរិកផងដែរ។

៣. ភាព សុភ័ក (Pheap Sopheak)
ភាព សុភ័ក អតីតសិស្សនិទ្ទេស A (ឆ្នាំ២០១៩) មួយរូបទៀត ដែលយុវវ័យភាគច្រើនស្គាល់ថា ជាអ្នកផលិតមាតិកា ចំណេះដឹងមួយរូប ដែលតែងតែផ្តល់ជាគន្លឹះសម្រាប់សិស្ស-និស្សិត ក្នុងការរៀនសូត្រ និងវិធីសាស្ត្រល្អៗផ្សេងទៀត ក្នុងការធ្វើអ្វីមួយដែលជាប្រយោជន៍សម្រាប់ខ្លួន។ ក្នុងសកម្មភាពនៃការចែករំលែកនេះទៀតសោត ប្អូនប្រុស ភាព សុភ័ក ក៏មានជាការផលិតវីដេអូបែប Review ពីសៀវភៅប្រលោមលោក និងសៀវភៅលើកទឹកចិត្តផងដែរ។

គួរបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ អតីតសិស្សនិទ្ទេសA ទាំង៣រូបនេះ នៅតែជាអ្នកផលិតមាតិកាចែករំលែកពីចំណេះដឹង ទស្សនៈវិជ្ជា បទពិសោធន៍ និងសកម្មភាពល្អៗផ្សេងទៀត ដែលសុទ្ធសឹងជាគុណប្រយោជន៍ដល់យុវវ័យ ពិសេសសិស្ស-និស្សិត ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៥៣ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម