ព័ត៌មានជាតិ
ភូមិកីឡាចាប់ផ្ដើមលក់ចេញក្រោយចប់ស៊ីហ្គេមក្នុងតម្លៃចាប់ពី ៦ ម៉ឺនដុល្លារ
ក្រោយចប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភូមិបុរីកីឡា ស្ថិតនៅពហុកីឡដ្ឋានមរតកតេជោចាប់ផ្ដើមលក់ចេញបណ្ដើៗហើយ ក្នុងតម្លៃចាប់ពី ៦ ម៉ឺនដុល្លារឡើងទៅក្នុងមួយយូនីត។
គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលមានទីតាំងនៅជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនវើលដ៍ប៊្រីដ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប បានឱ្យដឹងនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣នេះថា អគារខុនដូ និងបុរីភូមិកីឡា បានប្រកាសលក់រួចហើយ ក្នុងនោះមានខុនដូ ៦ អាគារ និងបុរីជិត ៣០០ ផ្ទះ បុរីលក់បានប្រមាណ ៤០ ភាគរយ ខណៈខុនដូលក់ចេញជាង ២០ ភាគរយហើយ។ សម្រាប់លក្ខណ្ឌទិញ-លក់ គឺអាចបង់រំលោះតាមរយៈក្រុមហ៊ុន និងធនាគារ។
គម្រោងបុរី និងខុនដូភូមិកីឡាចំណាយថវិកាប្រមាណជាង ២០០ លានដុល្លារក្នុងនោះ ខុនដូមាន ១២ អគារស្មើងជាង ១៣០០ បន្ទប់មានខុនដូរ ប្រភេទស្ទូឌីយ៉ូ ១អគារ ស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់ ១៣ជាន់។

ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរ និងកន្លែងហាត់កីឡា ជាដើម។
ភូមិកីឡា ត្រូវបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីទទួលប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ចាប់ពីដើមខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង