ព័ត៌មានជាតិ
អេសស៊ីជី (SCG) រៀបចំការប្រកួតវិញ្ញាសាផ្នែកបេតុងថ្នាក់ជាតិវគ្គផ្ដាច់ព្រ័ត្រ
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រ័ត្រការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-2-1024x682.jpg)
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-3-1024x682.jpg)
លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា “អេសស៊ីជី តែងតែព្យាយាមស្វែងរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាក្នុងវិស័យសំណង់ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញផ្នែកបេតុង។ យើងសង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈស្នាដៃប្រកបដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹងសម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម”។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-28-2-1024x682.jpg)
យោងតាមក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង ៦ ដែលចូលរួមប្រកួតនោះរួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-28-1024x682.jpg)
ក្នុងនោះ ក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មានសិស្សនិស្សិត ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមាននិស្សិតចំនួន ២០០ នាក់ ត្រូវបានជ្រើសរើស ហើយសិស្សនិស្សិតទាំងអស់ត្រូវបានជម្រុះតាមរយៈការធ្វើតេស្តសរសេរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-4-1024x682.jpg)
បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គបន្ទាប់ គឺការចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំពួកគាត់ទៅចុះទស្សនកិច្ចនៅតាមរោងចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់បានឃើញ និងស្វែងយល់ពីចង្វាក់ផលិតកម្មបេតុងជាក់ស្ដែង។ នៅក្នុងវគ្គអនុវត្ត សិស្សនិស្សិតមកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យអនុវត្តផ្នែកបេតុងចំនួនពីរលើកនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ការធ្វើតេស្តផ្ទាល់មាត់ ការធ្វើតេស្តសរសេរ និងការធ្វើតេស្តផ្នែកបេតុង។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-5-1024x682.jpg)
សិស្សនិស្សិតចំនួនបីក្រុម ត្រូវបានជ្រើសរើសជាអ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) សាកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមជ័យលាភីចំណាត់ថ្នាក់ទីមួយបានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-6-1024x682.jpg)
និស្សិត ហុង សេងហួត តំណាងឲ្យក្រុមជ័យលាភីលេខ ១ មកពី វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បាននិយាយថា “ពួកខ្ញុំមានសេចក្ដីរំភើបរីករាយមែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រយល់ដឹងបានច្រើនក្នុងអំឡុងពេលចូលរួមការប្រកួត ហើយយើងសង្ឃឹមថា នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-09_15-01-29-1024x682.jpg)
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ដោយផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ដែលមានគុណភាពសម្រាប់គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានារាប់មិនអស់ក្នុងនោះអេសស៊ីជី បានកសាងកិត្តិនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗជាច្រើននៅក្នុងប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
ក្រុមហ៊ុនអេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុងដែលត្រូវបានធ្វើឡើងតាមស្តង់ដាររបស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ។ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញ និងចំណេះដឹងអនុវត្តជាក់ស្ដែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត។
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការអាជីវកម្មស្របតាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំមកហើយ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់ ការសម្របខ្លួន និងការអភិវឌ្ឍនៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យ អេសស៊ីជី អាចឆ្លងកាត់ដោយជោគជ័យនូវរលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជាតួអង្គគំរូសម្រាប់អាជីវកម្មផ្សេងទៀតទាំងនៅក្នុងស្រុក និងអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ kh.scgbuildingmaterials.com៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល