ព័ត៌មានជាតិ
NEA នឹងរៀបចំ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” នៅសប្ដាហ៍ក្រោយ ផ្ដល់ការងារដល់យុវជន ៤ ៥០០ កន្លែង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំ”ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” រយៈពេលពីរថ្ងៃ គឺ ថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅអគារ Kampu ជិតស្ពានអាកាសក្បាលថ្នល់ ដោយផ្តល់ឱកាសការងារដល់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើចំនួន ៤ ៥០០ កន្លែង។

ពិព័រណ៍ការងារនេះទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO ដោយផ្តោតលើប្រធានបទ ៖ “ការបង្កើនឱកាសការងារ ជ្រើសរើសជំនាញ និងកម្មសិក្សាការងារ” និង ក្រុមហ៊ុនធំៗប្រមាណជិត ៣០។

លោក សុភា ណុពង្ស ប្រធានស្តីទីផ្នែកជ្រើសរើសបុគ្គលិកធនាគារ Wing លើកឡើងថា NEA ជាដៃគូយ៉ាងសំខាន់ជាមួយនឹង Wing កន្លងមក ក្នុងការជួយផ្សព្វផ្សាយពីព័ត៌មានការងារ និងជួយជ្រើសរើសបុគ្គលិកដល់ធនាគារកន្លងមក។ លោកបន្ថែមថា សម្រាប់ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ខាងមុខនេះ ធនាគារ Wing នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែង។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសិស្ស-និស្សិតអ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ ចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ ថ្ងៃនេះ ឲ្យបានច្រើនកុះករ និងសូមនាំយក CV មកដាក់ជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្ត។

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមានការចូលរួមពីសំណាក់វាគ្មិនជំនាញជាច្រើនរូបទៀតផង។

កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសការងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខសាលាទៀតផង។
កញ្ញា បន្ថែមថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស/និស្សិត និងយុវជនជាច្រើន បានចូលរួមក្នុងកម្មវិធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។
សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលជាក្តីស្រមៃ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧/០៩៦ ២១៥៥ ១៦២៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ