ព័ត៌មានជាតិ
សម្តេចតេជោ៖ មានតែកម្ពុជាទេ អនុញ្ញាតិឲ្យថៅកែរោងចក្រប្រើរូបិយប័ណ្ណបរទេសបើកប្រាក់ខែដល់កម្មករ
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅលើពិភពលោកមានតែប្រទេសកម្ពុជាដែលអនុញ្ញាតិឲ្យថៅកែរោងចក្រប្រើប្រាស់រូបិយប័ណ្ណបរទេសបើកប្រាក់ខែដល់បុគ្គលិកនិងកម្មករ។
សម្តេចតេជោនាយករដ្ឋមន្រ្តីពន្យល់ថា រដ្ឋាភិបាលតែងតែផ្តល់ការលើកទឹកចិត្តដើម្បីជំរុញឲ្យមានការវិនិយោគពីក្រៅដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែររាប់ម៉ឺននាក់មានការងារធ្វើ និងមានប្រាក់ចំណូលទ្រទ្រង់ដល់គ្រួសារ។

«នៅបរទេសគ្មានទេ ថៅកែត្រូវយករូបិយប័ណ្ណបរទេសទៅប្តូររូបិយប័ណ្ណជាតិ ទើបអាចបើកប្រាក់ខែទៅកម្មករនិងបុគ្គលិកបាន»។
សម្តេចតេជោបន្តថា រដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា បង្កើនអំណាចទិញប្រាក់រៀល ដើម្បីទាក់ទាញការវិនិយោគ។
ទាក់ទងការជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ រដ្ឋាភិបាលក៏មិនបានដំឡើងអគ្គិសនីដូចប្រទេសមួយចំនួនដែរ។
សម្តេចថា «ដំឡើងអគ្គិសនី កម្ពុជាមិនដំឡើងទេ។ បើដំឡើងភ្លាមនឹងប៉ះពាល់ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម និងប៉ះពាល់ផ្នែកផ្សេងៗទៀតទាំងអស់»៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ