ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំ។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនាថា៖ ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។
ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហើយបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។

បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព, សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការចូលរួមក្នុងគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិតពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស ឱ្យមានលទ្ធផលផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ