Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពកម្ពុជា-ថៃ ចុះពិនិត្យខ្សែបន្ទាត់ព្រំដែនតាមផ្លូវទឹករួមគ្នា

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង ៤ ល្ងាច លោក ទេព​ភី​ថាក់ នី​មិត្រ មេបញ្ជាការ​កងទ័ព​ឈុត​ខ្មៅ ខេត្ត​ស្រះកែវ បាន​សហការ​គ្នា​ជាមួយ លោក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​លេខ​៥១ រួម​ទាំង​កងកម្លាំង​មួយ​ចំនួន ចុះ​ពិនិត្យ​រួមគ្នា​តាម​បន្ទាត់​ព្រំដែន​ផ្លូវទឹក រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​សហ​ប្រតិបត្តិការ​រួមគ្នា​ក្នុង​ឱកាស​នោះ ភាគី​ទាំងពីរ បាន​ចុះ​ទៅ​កាន់​ចំណុច ណង​អៀន ដែល​មាន​ខ្សែ​ទឹកអូរ​ប្រសព្វ រវាង​អូរ​ព្រំ​ហូត និង​អូរ​ណាំ​សៃ (​ចំណុច​ស្ទឹង​បត់​) ប្រឈម​រវាង​ស្រុក​អារញ្ញ​ប្រាថេត និង​ក្រុង​ប៉ោយប៉ែត ក្បែរ​ច្រក​អូរ​ល្ហុង។

ពេល​នោះ​ដែរ មេបញ្ជាការ​ទ័ព​ទាំងសងខាង បាន​ផ្លាស់ប្ដូរ​មតិ​គ្នា ដោយ​ព្យាយាម​ទប់ស្កាត់​នូវ​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ រួម​ទាំង​ការ​ជួយ​ដល់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ទាំងសងខាង​ដែល​ជួប​នឹង​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​នានា ហើយ​បន្ត​រឹតចំណង​សាមគ្គីភាព​រវាង​ភាគី​ទាំងពីរ​ឲ្យ​បាន​យូរអង្វែង។

ក្នុង​កិច្ចប្រតិបត្តិការ​រួមគ្នា​នេះ សង្កេត​ឃើញ​ថា មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ នៅ​តាម​បណ្ដោយ​ខ្សែ​ទឹកអូរ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដោយ​ភាគី​ទាំងសងខាង​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ និង​ប្រកប​ដោយ​ភាព​រីករាយ​ក្រៃលែង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម