ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ «អតិថិជនមិនត្រូវយកហេតុផលនាយករដ្ឋមន្ត្រីស្នើម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះ បញ្ឈប់ការបង់ប្រាក់»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ១០ ខែមិថុនានេះបានថ្លែងស្នើឱ្យម្ចាស់បុរីបញ្ឍប់ការរឹបអូសផ្ទះពីអតិថិជន ប៉ុន្តែអតិថិជនក៏មិនត្រូវយកហេតុផលនេះបញ្ឈប់ការបង់ប្រាក់នោះទេ។
សម្ដេចតេជោ ហ៊ុន សែនថ្លែងថា៖ «គម្រោងក្រដាសបិទតាមជញ្ជាំងថា ត្រូវរឹបអូសថ្ងៃនេះ ឃើញដកហូតចេញ ប៉ុន្តែក៏សូមបញ្ជាក់ជូន កុំយកហេតុផលដែលនាយករដ្ឋមន្ត្រីសំណូមពរ ធ្វើជាហេតុផលមិនព្រមបង់ប្រាក់រំលោះ»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ពីថ្ងៃម្សិលមិញសម្ដេចបានជួបម្ចាស់បុរីចំនួន ២ នាក់ ក្នុងនោះម្នាក់បានប្រាប់ថា មិនដែលមានការរឹបអូសទាល់តែសោះ ឯម្នាក់ទៀតប្រាប់ថា បានពន្យាពេលបង់ប្រាក់ពី ១០ ឆ្នាំដល់ ១៥ ឆ្នាំ ឬលើសពីនេះ។ ប៉ុន្តែករណីខ្លះ គេហៅដោះស្រាយមិនព្រមទៅដែលនេះជាបញ្ហាទ្វេទិស។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចលើកទឹកចិត្តឱ្យរឹបអូស ប្រសិនបើជឿតាមការញុះញង់របស់ក្រុមប្រឆាំង។
សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ប្រសិនបើក្រុមទាំងនោះធ្វើតាមការញុះញង់របស់ក្រុមប្រឆាំង ព្រោះកាលពីពេលបោះឆ្នោតគេបានប្រកាសថា ឱ្យតែគេឈ្នះគេឱ្យលុបបំណុលចោលទាំងអស់ អញ្ចឹងទេ បើថាអ្នកនិយាយ ទៅរឹបអូសមុនគេតែម្ដងទៅ ឥឡូវអ្នកដែលទិញផ្ទះតាមបុរី បើដឹងថា អ្នកហ្នឹងជាក្រុមប្រឆាំងមិនចង់សងតាមការញុះញង់តាមការញុះញង់របស់មេបក្សប្រឆាំង រឹបអូសមុនគេទៅ កាត់ឱ្យដាច់ឫសគល់»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើម្ចាស់បុរីដួលរលំ សេដ្ឋកិច្ចក៏ដួលរលំដូចគ្នា ឧទាហរណ៍ថាប្រាក់ចំណូលរបស់យើងពីដើមមានលទ្ធភាពបង់ ៥០០ ដុល្លារ តែឥឡូវប្រាក់ចំណូលរបស់យើងធ្លាក់ យើងគ្រាន់តែកាត់បន្ថយថា កាលពីមុន ៥០០ បង់ ២០ ខែឥឡូវយើងសុំរៀបចំទៅ ២៥ ខែ តែបង់ ១ ខែតែ ៣០០ ដោយសារប្រាក់ចំណូលយើងធ្លាក់ចុះ ធ្វើដូច្នេះឈ្នះឈ្នះទាំងអស់គ្នា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ