ព័ត៌មានជាតិ
លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាងដើម្បីកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ
(ខេត្តស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំ លះបង់ និងវិនិយោគគ្រប់បែបយ៉ាងសម្រាប់អនាគតកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត។ នេះជាការលើកលើកឡើងរបស់ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន១០១៣នាក់ មកពីភូមិ ចំនួន៧ ក្នុងចំណោម ១៥ភូមិ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

លោក លី ធុជ បានបញ្ជាក់បន្ថែមថា សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួមសាមគ្គីភាពខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលទើបមានអាយុកាល ២៥ឆ្នាំប៉ុណ្ណោះ ហើយសន្តិភាពនេះ គឺជាកត្តាស្លាប់រស់ និងសំខាន់បំផុតសម្រាប់ភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។ គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃច្រើនណាស់ជាប្រវតិ្តសាស្រ្ត សម្រាប់ជាការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍ។

លោកបានបន្តទៀតថា ការសម្រេចចិត្តរបស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការពារទ្រទ្រង់ព្រះរាជបល្ល័ង្គ។ គណបក្សប្រជាជន នឹងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។ ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក លី ធុជ ក៏បានជំរុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែសកម្ម៕
ដោយ:ភក្ដី



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល