ព័ត៌មានជាតិ
រោងចក្រឧស្សាហកម្មបីបន្ថែមទៀតសរុបទុន ១៦លានដុល្លារ វិនិយោគនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោវិស័យឧស្សហកម្មរោងចក្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តឱ្យរោងចក្រចំនួនបី លើទុនវិនិយោគ ១៦លានដុល្លារ អភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង។

យោងតាម CDC គម្រោងបង្កើតរោងចក្រទាំងនេះ រួមមាន៖
១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៤១០កន្លែង។
២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។
៣- “ DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ខេត្តស្វាយរៀង មានទីតាំងភូមិសាស្ត្រ ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសការបើករោងចក្រសហគ្រាស ដោយសារខេត្តមានតំបន់សេដ្ឋកិច្ចដ៏ទាក់ទាញ។ ការវិនិយោគបើករោងចក្រថ្មីៗនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត»។

លោកបន្តថា នេះជាកិច្ចការសំខាន់ដែលរដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ រួមទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនទៅដល់ក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន កាលពីទី ២៧ ខែឧសភា ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ គិតត្រឹមឆ្នាំ ២០២២ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៩កន្លែងប៉ុណ្ណោះ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់